ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៤ សីហា

ក្នុង​កិច្ចសម្ភាសន៍​ដែល​បាន​បោះពុម្ភផ្សាយ​កាល​ពីថ្ងៃ​សៅរ៍​ លោក ​Robert Zoelick បាន​ដាក់​ការស្តី​បន្ទោស​ទៅ​លើ​បញ្ហា​បំណុល​នៅ​អឺរ៉ុប។

សេដ្ឋ​កិច្ច​សកលលោក៖ លោក​ Robert ​Zoelick​ ប្រធាន​ធនាគារ​ពិភពលោក​ប្រាប់​កាសែត​ The Weekend ​Australian ​ថា សេដ្ឋ​កិច្ច​សកលលោក​បាន​ចូល​ក្នុង​ដំណាក់ ថ្មី​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ច្រើន​ទៀត។

ប៉ាគីស្ថាន៖ ប៉ូលីស​ប៉ាគីស្ថាន​និយាយ​ថា ​ពួកបុរស​ប្រដាប់​អាវុធ​យ៉ាង​ហោច​ណាស់​ក៏៨​នាក់​ដែរ​បាន​ចាប់​ពង្រត់​ពលរដ្ឋអាមេរិក​ម្នាក់​ពីគេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​Lahore ​ខាងកើត ព្រឹក​ថ្ងៃសៅរ៍។

អាហ្គានីស្ថាន៖ មន្ត្រី​អាហ្គានីស្ថាន​ម្នាក់​និយាយ​ថា ​ពួក​មន្ត្រី​សន្តិសុខដែល​ត្រូវ​គេ​ចាប់​ជាចំណាប់​ខ្មាំង​៨ ត្រូវ​គេរកឃើញ​ថា​ស្លាប់​នៅក្នុង​ខេត្ត​ Wardak ជា​តំបន់​មួយ​ដែល​ឧទ្ធម្ភាគ​ចក្រ​ធ្លាក់​កាល​ពី​សប្តាហ៍មុន ដែល​សម្លាប់កងទ័ព​៣៨​នាក់​ ភាគច្រើន​ ជាជនជាតិ​អាមេរិកាំង។

ស៊ីរី៖ ពួ​ក​សកម្មជន ​និង​អ្នកឃើញ​ហេតុ​ការណ៍ផ្ទាល់​នឹង​ភ្នែក​ និយាយ​ថា ​រថពាសដែក​បាន​បើ​កចូល​ក្នុង​ទីក្រុង​ Latakia ​នៅតាម​មាត់​សមុទ្រ ​កាលពី​ថ្ងៃ​សៅរ៍ មួយ​ថ្ងៃ​បន្ទាប់ពី​ពលរដ្ឋ​រាប់​ពាន់​នាក់ប្រឆាំង​រដ្ឋាភិបាល​បាន​ធ្វើ​បាតុកម្ម​នៅក្នុងទីក្រុង​។

សូម៉ាលី​៖ ប្រធាន​អង្គការ​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិ​បាន​ទៅ​បំពេញ​ទស្សនៈ​កិច្ច​រដ្ឋធានី​ប្រទេស​សូម៉ាលី ជា​ទីដែល​ប្រជាជន​រាប់​សែន​នាក់​ត្រូវការស្បៀង​អាហារ ​និង​ជំនួយ​ថ្នាំពេទ្យ​យ៉ាង​ខ្លាំង។

សហរដ្ឋ​អាមេរិក៖ ក្នុង​ចំណោម​បេក្ខជន​នៅ​លើ​សន្លឹក​ឆ្នោត​រដ្ឋ​ Iowa ​មាន​អតីត​អភិបាល​រដ្ឋ​ Massachusetts​ គឺលោក Mitt ​Romney ដែល​ការ​ស្ទង់​មត្តិ​ជាតិ​បាន​បង្ហាញ​ថា ​លោក​កំពុង​នាំមុខ​នៃពួក​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​ក្លាយ​ជាអ្នក​បាន​ទទួល​ការតែតាំង​របស់​គណបក្ស​ខ្លួន​ដើម្បី​ប្រឈមមុខ​ជាមួយ​លោក​អូបាម៉ា។

សហរដ្ឋ​អាមេរិក៖ ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា​មាន​ប្រសា​សន៍​ថា ​វា​ជាពេល​វេលា​ដែល​សមាជិក​សភា​ទាំង​អស់​ទុក​ការខ្វែង​គំនិត​ខាង​នយោបាយ​ចោល​មួយឡែក​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​ការរើបឡើង​នូវ​សេដ្ឋកិច្ច​មិនរីក​លូតលាស់​របស់​សហរដ្ឋ​អាមេរិក ​ហើយ​បង្កើត​ការងារ​ឲ្យ​កាន់តែ​ច្រើនឡើង។

អង់គ្លេស៖ អង្គការ​ឃ្លាំមើល​បណ្តាញ​ផ្សាយ​ព័ត៌មាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​មានការព្រួយ​កង្វល់អំពី​កិច្ច​សហប្រតិប្តិការណ៍​រវាង​ក្រុម​ហ៊ុន​ផលិត​ Blackberry ​Smartphone ​របស់​ប្រទេស​កាណាដា ​និង​អាជ្ញាធរ​អង់គ្លេស​ដែល​ចង់​កំណត់​អត្តសញ្ញាណ​ពួក​កុបករក្នុងក្រុង​ឡុងដ៏​ និង​ទីក្រុង​ផ្សេងៗ​ទៀត​តាម​រយៈ​ Smartphones ​របស់​ពួកគេ។

គុយបា៖ អតីត​ប្រធានាធិបតី​ចាស់​ជរា​ Fidel​ Castro​ នៃ​ប្រទេស​គុយបា​ បាន​ចំណាយ​ថ្ងៃ​បុណ្យ​កំណើត៨៥​ឆ្នាំ​របស់​លោក​ជា​លក្ខណៈ​ឯកជន​កាលពី​ថ្ងៃ​សៅរ៍ ពេលដែល​សិល្បៈករ បណ្តាញ​ផ្សាយព័ត៌មាន ​និង​យុវជន​បាន​បន្តធ្វើ​ពិធី​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​មេដឹកនាំ​បដិវត្តន៍​នេះ។

អ៊ីតាលី​៖ នាយក​រដ្ឋមន្រ្តី​អ៊ីតាលី​និយាយ​ថា ​ផែនការ​នាពេល​ថ្មីៗ​បំផុត​នេះ​របស់​រដ្ឋាភិបាល​លោក​ដើម្បី​កាត់បន្ថយ​ការចំណាយ ​និង​បង្កើន​ពន្ធដារ​កំពុង​បាន​ទទួល​ការគាំទ្រ​ពី​មន្រ្តី​កំពូល​ៗ​របស់​អឺរ៉ុប។