ព័ត៌មាន​អន្តរជាតិ៖ ១២ តុលា

រូបគំនូរ​របស់​ម៉ាន់សរ អាប់បាបស្យ៉ា​ (Manssor Arbabsiar) ត្រូវ​បាន​បង្ហាញ​នៅក្នុង​បន្ទប់​សវនការ​មួយ​ក្នុង​សង្កាត់​ Manhattan នៃ​ទីក្រុង​ New York នៅថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១១។

ព័ត៌មានចុងក្រោយបំផុត៖

សហរដ្ឋ​អាមេរិក៖ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​ការ​ប្រកាស​ដ៏​ប្រុងប្រយ័ត្ន​មួយ​ទូទាំង​ពិភពលោកសម្រាប់​ប្រជាពលរដ្ឋ​អាមេរិក​អំពី​លទ្ធភាព​នៃ​សកម្មភាព​ប្រឆាំង​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការ​ចោទប្រកាន់​ប្រឆាំង​ជនជាតិ​អ៊ីរ៉ង់​ពីរ​នាក់​ពី​ការ​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ (Tehran) ​ដើម្បី​សម្លាប់​ឯកអគ្គរដ្ឋទូត​ប្រទេស​អារ៉ាប៊ីសាអូឌីតប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

អារ៉ាប៊ី​សាអូឌីត៖ លោក​ Abdel ​Al – ​Jubeir​ ឯកអគ្គរាជទូត​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីតប្រចាំ​សហរដ្ឋ​អាមេរិក​ ជា​ទិសដៅ​នៃ​ផែនការ​ឃាតកម្ម​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ ជា​អ្នកការទូត​ដ៏​មាន​បទ​ពិសោធន៍​ដែល​ល្បី​ល្បាញ​បំផុត​ក្នុង​ប្រទេស​លោក​ខាង​លិច។

វៀតណាម/ឥណ្ឌា៖ ប្រធានាធិបតី​វៀតណាម​ ជុង តាន សាង (Truong Tan Sang) ​បាន​ស្ថិត​ក្នុង​រដ្ឋធានី​ញូវដែលី​នៃ​ប្រទេស​ឥណ្ឌា​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៤​ថ្ងៃ​ ដែល​មាន​គោលបំណង​ពង្រឹង​ចំណង​ទាក់ទង​ខាង​ពាណិជ្ជកម្ម​និង​វិស័យ​ការពារ​ប្រទេស។

ភូមា៖ ក្រុម​ប្រឆាំង​និង​អង្គការ​សិទ្ធិ​មនុស្ស​ភូមា​ ប្រាប់​ឲ្យ​ដឹងថា​ រដ្ឋាភិបាល​បាន​ដោះលែង​ពួក​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​នៅ​ថ្ងៃ​ពុធ​នេះ​ រួមមាន​ទាំង​អ្នក​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ផង។

សហរដ្ឋ​អាមេរិក៖ សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹងថា ​សមាជិក​ម្នាក់​នៃ​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​ បាន​ត្រូវ​ជាប់​សង្ស័យ​ពី​ការ​មាន​តួនាទីក្នុង​ការ​រៀបចំ​ផែនការ​ដែល​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ធ្វើ​ឃាតឯកអគ្គរាជ​ទូត​នៃ​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

ហ្វីលីពីន៖ ប្រធានាធិបតី​ Benigno ​Aquino ​នៃ​ប្រទេស​ហ្វីលីពីន​មាន​ប្រសាសន៍​ថា លោក​នឹង​មិន​យល់​ព្រម​ឲ្យ​មាន​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​ដល់​ខ្មោច​ជន​ផ្តាច់ការ​ប្រធានាធិបតី​ Ferdinand ​Marcos ​ទេ។

ចិន/រុស្ស៊ី៖ ប្រធានាធិបតី​ចិន​ ហ៊ូ ជីនតាវ​ បាន​ស្វាគមន៍​នាយករដ្ឋមន្រ្តី​ Vladimir ​Putin ​នៃ​ប្រទេស​រុស្ស៊ី​ដែល​ជា​មិត្តភក្តិ​ចាស់​របស់​ចិន​នៅថ្ងៃ​ពុធ​នេះ។ ប្រធានាធិបតី​ចិន​បាន​ប្រាប់​នាយករដ្ឋមន្រ្តី​រុស្ស៊ី​ថា​ ​ដំណើរ​បំពេញ​ទស្សនកិច្ចរយៈពេល​២ថ្ងៃ​របស់​លោក​មក​កាន់​ទី​ក្រុង​ប៉េកាំង​ បាន​ធ្វើ​ទំនាក់ទំនង​ជឿនលឿន​រវាង​ប្រទេស​ទាំង​ពីរ។

អង់គ្លេស៖ ការិយាល័យ​ស្ថិតិ​ជាតិ​នៃ​ប្រទេស​អង់គ្លេស​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អត្រា​អត់​ការងារ​នៅ​ក្នុង​ប្រទេស​បាន​ឡើង​ដល់​៨​ភាគរយ​ជា​លើក​ទី​មួយ​នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ។

ព័ត៌មាននៅពេលមុននេះ៖

ហ្វូងបាតុករដែលប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ិរី បាស្ហា អាល់ អាសាដ ​(Bashar al-Assad) ដើរ​ដង្ហែ​នៅតាម​ផ្លូវ​។

វៀតណាម​៖ Nguyen​ Phu​ Trong​ ប្រធាន​បក្ស​កុម្មុយនីស្តវៀតណាម​ បាន​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ចរយៈពេល​៥​ថ្ងៃ​ទៅកាន់​ប្រទេស​ចិនដែល​បាន​កើត​មាន​ឡើងប៉ុន្មាន​សប្តាហ៍ ​បន្ទាប់ពីភាគី​ទាំងពីរបាន​ព្រមព្រៀង​គ្នា​បង្កើន​ការចរចា​ដើម្បី​កាត់​បន្ថយការ​តានតឹង​ខាង​យោធា​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

អ៊ីរ៉ង់​៖ សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​បាន​បំបែក​ផែនការរបស់​អ៊ី​រ៉ង់ធ្វើ​ឃាតុ​កម្ម​ឯកអគ្គ​រដ្ឋទូត​ប្រទេស​អារ៉ាប់​ប៊ី​សាអូឌីត​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

ប៉ាឡេស្ទីន​៖ វិទ្យុ​អ៊ីស្រាអែល​ ប្រាប់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ បាន​ឈោង​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ជាមួយ​ក្រុម​កងជី​វពល​ប៉ាឡេស្ទីន​ហាម៉ាស​ ដើម្បី​ដោះលែង​ទាហាន​អ៊ីស្រាអែល​ Gilad Shalit។

លីប៊ី​៖ ពួ​ក​អ្នក​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​អន្តរកាល​លីប៊ី​ និយាយ​ថា​ ពួកគេ​បាន​បង្កើន​ការ​ត្រួត​ត្រា​ទីស្នាក់ការធំៗ​របស់​ប៉ូលីសក្នុង​ទី​ក្រុង Sirte ដែល​ជា​ទីក្រុង​កំណើត​របស់អតីត​មេដឹកនាំ​ Moammar Gadhafi ហើយ​ពួកគេ​កំពុង​ខិត​ចូល​កាន់តែ​ជិតដើម្បី​ត្រួតត្រា​ទីក្រុង​នោះ​ទាំង​ស្រុង។

អេហ្ស៊ីប​៖ ឧបនាយករដ្ឋ​មន្រ្តី​អេហ្ស៊ីប​បាន​លាចេញ​ពីតំណែង​កាល​ពី​ថ្ងៃ​អង្គារ ​ពេល​ដែល​ការ​ប៉ះទង្គិច​អំពើ​ហិង្សារវាង​កង​កម្លាំង​សន្តិសុខ​នឹង​អ្នកកាន់​សាសនា​គ្រឹស្ត​ Coptic ​ដែល​បានសម្លាប់​មនុស្ស​២៦​នាក់។

រុស្ស៊ី​៖ ប្រទេស​រុស្ស៊ី​បាន​រិះគន់​ប្រទេស​អ៊ុយក្រែន​ចំពោះ​ការ​កាត់ទោស​អតីត​នាយករដ្ឋ​មន្រ្តី​លោកស្រី​ Yulia​ Tymoshenko ​ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំចំពោះ​ការ​ប្រើប្រាស់​អំណាច​ហួសក្នុង​ទំនាក់​ទំនង​កិច្ច​ព្រម​ព្រៀង​ឧស្ម័នដែល​លោក​ស្រី​បាន​ចរចាជាមួយ​ប្រទេស​ជិត​ខាងនៅ​ឆ្នាំ​២០០៩។

អ៊ីរ៉ង់​៖ ប្រធានាធិបតី​អ៊ីរ៉ង់ Mahmoud​ Ahmadinejad បានរិះគន់ការ​វាយ​នឹង​រំពាត់​កាល​ពី​ពេល​ថ្មីៗ​នេះ​ដល់​និស្សិត​ម្នាក់​ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ចំពោះ​ការ​ប្រមាថ​មើល​ងាយ​លោក​ មួយ​ថ្ងៃបន្ទាប់​ពី​ពួក​សកម្ម​ជន​គណបក្ស​ប្រឆាំង​និ​យាយ​ថាសិល្បការនីអ៊ីរ៉ង់​ម្នាក់​ក៏​បាន​ត្រូវ​កាត់​ទោស​ដោយ​ការ​វាយ​៩០​រំពាត់​ចំពោះតួនាទី​របស់​នាង​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ដែល​រិះគន់​រដ្ឋាភិបាល។

សហរដ្ឋ​អាមេរិក​៖ ការកាត់ទោស​អតីត​មន្រ្តី​យោធា​សូវៀត​ម្នាក់​ដែល​គេចាត់​ថាជា​អ្នក​ជំនួញ​មរណភាព​បាន​ត្រូវ​គេកំណត់​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ញូយ៉ក​ដោយ​មាន​គណៈវិនិច្ឆ័យ​ជ្រើសរើស។

សហរដ្ឋ​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​អូបាម៉ា​ មាន​ប្រសាសន៍​ថា​ លោក​បាន​រង់​ចាំ​សមាជិក​សភា​ដើម្បី​ជួយ​លោក​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ជឿន​លឿន​ទៅ​មុខ។