ព័ត៌មាន​អន្តរជាតិ៖ ០២ វិច្ឆិកា

នាយក​រដ្ឋ​មន្រ្តី​ហ្រ្គិក​លោក George Papandreou

ព័ត៌មានចុងក្រោយបំផុត៖

ហ្រ្គិក៖ គណ:​រដ្ឋមន្ដ្រី​ហ្រ្គិក​កំពុង​តែ​គាំ​ទ្រ​ផែនការ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ George Papandreou​ដើម្បី​បោះ​ប្រជា​មតិស្ដី​អំពី​ករណី​សម្រាល​ប្រាក់​បំណុលរបស់​សហភាព​អឺរ៉ុប។

តួកគី៖ អ្នកការទូត​កំពុង​តែ​ធ្វើ​សន្និសីទ​មួយ​នៅ​ប្រទេស​តួកគី​ដែល​នឹង​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​ទៅ​លើ​សន្ដិសុខ​នៅ​ពេល​អនាគត​ហើយ​នឹង​ការ​អភិវឌ្ឃន៍​សេដ្ឋកិច្ច​នៅ​ប្រទេស​ Afghanistan​នា​ពេល​ដែល​កង​កម្លាំង​បរទេស​រៀប​ចំ​ចេញ​ពី​ប្រទេស​នេះ​ត្រឹម​ឆ្នាំ​២០១៤។

អ៊ីស្រាអែល / ប៉ាឡេស្ទីន ៖ ក្រុម​មន្ដ្រី​ប៉ាឡេស្ទីន​និយាយ​ថា​ អស់​លោក​រៀប​ចំ​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ក្នុង​អសប​ដែល​មាន​សមាជិក​១៦​ប្រទេស​ ក្រោយ​ពី​ដែន​ដី​នេះ​ចូល​នៅ​ក្នុង​ទីភ្នាក់ងារ​វប្បធ៌ម​នៃ​អសប​នៅ​ថ្ងៃ​ច័ន្ទ។

ស៊ិរី៖ ប្រទេស​ Syrie​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ប្រកាស​អំពី​ផែនការ​មួយ​នៅ​ថ្ងៃ​ពុធ​ដែល​អាច​បញ្ចប់​ការ​រំជើបរំជួល​យ៉ាង​ប្រល័យ​ជា​ច្រើន​ខែ​ នៅ​ឯ​ការ​ប្រជុំ​របស់​សម្ព័ន្ធភាព​អារ៉ាប់​នៅ​ទី​ក្រុង​ឡឺគែរ៍។

ជប៉ុន៖ ក្រុម​មន្ដ្រី​ជប៉ុន​កំពុង​តែ​ធានា​ជា​ថ្មី​ចំពោះ​សាធារណជន​ក្រោយ​ពី​អ្នក​វិទ្យាសាស្ដ្រ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ Fukushima ​បាន​រក​ឃើញ​ឧស្ម័ន​xenon​ដែល​ជា​ឧស្ម័ន​វិទ្យុ​សកម្ម​ដែល​អាច​បង្ហាញ​ថា​មាន​ការ​ផ្ទុះ​បរមាណូ​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ម៉ាស៊ីន​រ៉េអាក់ទ័រ​មួយ។ចិន៖ ប្រទេស​ចិន​កំពុង​តែ​សុំ​ឲ្យ​អង្គការ​ឃ្លាំ​មើល​នុយក្លេអ៊ែរ​នៃ​អសប​ធ្វើ​អ្វីៗ​ច្រើន​ថែម​ទៀត​ដើម្បី​ធានា​ឲ្យ​ថាមពល​នុយក្លេអ៊ែរ​មាន​សុវត្ថិភាព​និង​គ្មាន​គ្រោះថ្នាក់។

ថៃ៖ អ្នក​ស្រុក​នៅ​ទីក្រុង​ បាងកក​ដែល​ព្រួយ​បារម្ភ​និយាយ​ថា​ ទឹក​ជំនន់​បន្ដ​ឡើង​ត​ទៅ​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុងតំបន់​ខ្លះៗ​ស្ថិត​នៅ​ភាគ​ខាង​លិច​និង​ខាង​ជើង​នៅ​ទី​ក្រុង​បាងកក​ភាគ​កណ្ដាល​នៅ​ខាង​ក្រៅរបាំង​ដែល​បាន​ការពារ​ភាគ​កណ្ដាល​នៃ​ទីក្រុង​នេះមិន​ឲ្យ​លិច​ទឹក។

អង់គ្លេស៖ តុលាការ​ជាន់​ខ្ពស់​នៃ​ទីក្រុង​ឡុងដ៍​ចង់​ចោទ​សួរ​លោក​Assange​ ពាក់​ព័ន្ធ​នឹងការ​អះអាង​អំពី​ការ​រំលោភ​ផ្លូវ​ភេទ​ស្ដ្រី​ម្នាក់​ហើយ​នឹង​ស្ដ្រី​ម្នាក់​ទៀត​។ មាន​សេចក្ដី​រាយការណ៍​ថា​ ករណីនៅ​ឆ្នាំ​២០១០​ដែល​កើត​មាន​ឡើង​នៅ​ទីក្រុង​Stockholm។

ចិន៖ បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​ចិន​ឲ្យ​ដឹង​ថា​កម្មករ​កសិករ​និង​អ្នក​មាន​វិជ្ជា​ជីវ:នឹង​ដើរ​តួនាទី​ធំ​ជាង​មុន​នៅ​ពេល​ដែល​គណបក្ស​កម្មុយនិស្ដ​កាន់​កាប់​អំណាច​ជ្រើសរើស​មេដឹកនាំ​ជំនាន់​ក្រោយ​នៅ​ដំណាច់​ឆ្នាំ​ក្រោយ។

ព័ត៌មាននៅពេលមុននេះ៖

លោកស្រីរដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ ហ៊ីលឡារី គ្លីនតុន (Hillary Clinton) (ស្តាំ) និងម្តាយ​របស់​លោកស្រី គឺលោកស្រី ដូរូស៊ី រ៉ដដាម (Dorothy Rodham) ពេល​ដែល​លោកស្រី​នៅ​មាន​ជីវិត។

សហរដ្ឋ​អាមេរិក៖ រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន​ បាន​លុប​ចោល​ដំណើរ​របស់​លោកស្រី​នៅ​អាទិត្យ​នេះ​ទៅ​ទីក្រុងឡុងដ៍ ​និង​ប្រទេស​តួកគី ហើយ​ស្ថិត​នៅ​ផ្ទះ​ដើម្បី​កាន់​មរណ:ទុក្ខ​ម្ដាយ​របស់​លោក​ស្រី​ដែល​បាន​ទទួល​អនិច្ចកម្មក្នុង​អាយុ​៩២​ឆ្នាំ។

ចិន ៖ ក្រុម​អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​ដែលអង្គការ​សហប្រជាជាតិ​បាន​តែងតាំងកំពុង​តែ​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​ការ​បង្ក្រាប​របស់​ខ្លួន​ដែល​កំពុងបន្ដ​ប្រព្រឹត្ដិ​ធ្វើទៅ​លើ​ព្រះ​សង្ឃ​ពុទ្ធសាសនាទីបេ ​ នៅ​វត្ដ​អារាម​នៅ​ភាគ​នីរតី​នៃ​ប្រទេស​ចិន។

ស៊ីរី ៖ ទូរទស្សន៍​ជាតិ​ស៊ីរី ផ្សាយ​ថា​ទី​ក្រុង​ Damasque បាន​ព្រមព្រៀង​ចំពោះ​ផែនការ​របស់​សម្ព័ន្ធភាព​អារ៉ាប់ ដែល​ចង់​បញ្ចប់​ការ​បង្ក្រាប​របស់​ខ្លួន​ទៅ​លើ​ក្រុម​អ្នក​ជំទាស់​ដែល​បះបោរ​ប្រឆាំង​របប​គ្រប់​គ្រង​១១​ឆ្នាំ​របស់​លោក​ប្រធានាធិបតី Bashar al-Assad។

អ៊ីស្រាអែល ៖ នាយក​រដ្ឋមន្ដ្រី​ Benjamin Netanyahu នៃ​ប្រទេស​ Israel​ បាន​បញ្ជា​ឲ្យ​សង់​អគារ​ដែលមានបន្ទប់​ថ្មី​២០០០នៅ​ទីក្រុង​ Jerusalem ខាង​កើត​ និង​តំបន់​ West Bank។

កែនយ៉ា ៖ ឲ្យ​ដឹង​ថា​ ខ្លួន​ស៊ើប​អង្កេត​អំពី​សេចក្ដី​រាយការណ៍​អំពី​ការ​មាន​ជន​ស៊ីវីល​ដែល​ស្លាប់​ ហើយ​ដែល​បណ្ដាល​មក​ពី​យុទ្ធនាការ​យោធា​របស់​ខ្លួននៅ​ក្នុង​ប្រទេស​សូម៉ាលី។

ស៊ីមបាវ៉េ៖ ស៊ីមបាវ៉េ​បាន​យល់​ព្រម​លក់​រ៉ែ​ពេជ្រនៅ​វាល​ Marange យ៉ាង​ចម្រូង​ចម្រាស់។

អឺរ៉ុប ៖ ផ្សារ​ហ៊ុននៅ​ក្នុង​ពិភព​លោក​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​នៅ​ថ្ងៃ​អង្គារ ​ដោយ​មក​ពី​ប្រទេស​អំពាវ​នាវ​ឲ្យ​បោះ​ប្រជា​មតិ​ស្ដី​ពី​កិច្ច​ព្រម​ព្រៀង​សម្រាល​ប្រាក់​បំណុលអឺរ៉ុប​ នៅ​ពេល​ដែល​ក្រុម​មេ​ដឹក​នាំ​នៃ​ទ្វី​អឺរ៉ុប​ខ្នះ​ខ្នែង​រក​មធ្យោបាយ​ឆ្លើយ​តប​ត​ទៅ​នឹង​ព្រិត្ដិការណ៍​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ៕