លោក John Kerry ស្វែងរកការពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌា
Your browser doesn’t support HTML5
លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.និយាយថា លោកមានជំនឿថា បើស.រ.អា.និងប្រទេសឥណ្ឌាធ្វើការរួមគ្នា នោះប្រទេសទាំងពីរអាចជួយបង្កើតសករាជថ្មីនៃលទ្ធភាពការចែករំលែកដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនច្រើនលាននាក់នៅប្រទេសឥណ្ឌា និងប្រជាជនទូទាំងតំបន់អាស៊ី។ លោក Kerry បានធ្វើសេចក្តីអត្ថាធិប្បាយដូច្នេះនៅក្នុងវេទិកាវិនិយោគទុនឥណ្ឌា ដែលរៀបចំដោយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា។ អ្នកស្រី Pam Dockins អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំក្រសួងការបរទេសស.រ.អា.រាយការណ៍។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល