លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃំុ

រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមយុទ្ធនាការបោះឆ្នោតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ នៅវេលាម៉ោង៣ព្រឹក ចូលថ្ងៃចន្ទ ទី១០ ខែកញ្ញានេះ។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យត្រូវបានដោះលែងឲ្យនៅក្រៅឃំុ។ នេះបើយោងតាមដីកាបង្គាប់ឲ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ នៅវេលាម៉ោង៣ព្រឹក ចូលថ្ងៃចន្ទ ទី១០ ខែកញ្ញានេះ។

លោក​ កឹម សុខា⁣ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​កណ្តាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣​ ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ថា​ បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន។​ ​

លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​ខេត្ត​ត្បូងឃ្មុំ ​ក្រោម​ការចោទ​ប្រកាន់​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ តាម​មាត្រា៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ៕