កម្រង​រូបភាព៖⁣ សវនាការ​សុំនៅក្រៅឃុំលោក កឹម សុខា

ប៉ូលិស​ឈរ​យាម​ នៅ​ក្បែរ​របារ​ដែក​ដែល​ដាក់​បិទ​ផ្លូវ​សុធារស​ នា​ថ្ងៃ​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ កឹម​ សុខា​ ទៅ​កាន់​សាលា​ឧទ្ធរណ៍​ នា​ព្រឹក​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។​ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​លោក​ កឹម​ សុខា​ ត្រូវ​បាន​នាំ​ខ្លួន​មក​សវនាការ​ ចាប់​តាំង​ពី​ការចាប់​ខ្លួន​ អស់​រយៈពេល​ប្រមាណ​៥​ខែ​មក។ (អូន​ ឆេងប៉រ/VOA) 

រថយន្ត​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ដែល​ដឹក​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ ត្រូវ​បាន​សមត្ថកិច្ច​បដិសេធ​មិន​ឲ្យ​ចូល​អង្គេតការណ៍​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ កឹម​ សុខា កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (អូន​ ឆេងប៉រ/VOA)

Diniy marosim. G'arbiy Sohil.

ក្រុម​មន្ត្រី​នៃ​ស្ថានទូត​មួយ​ចំនួន​ ឈរ​មុខ​សាលា​ឧទ្ធរណ៍​ ដើម្បី​សង្កេតការណ៍​នៃ​បណ្ដឹង​លោក​ កឹម​ សុខា​ សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/VOA)

ភរិយា​លោក​ កឹម​ សុខា​ ឈ្មោះ​ តែ​ ចន្ទ​មនោ​ យក​ម្ហូប​មក​ឲ្យ​លោក​នៅ​សាលា​ឧទ្ធរណ៍​ នា​ថ្ងៃ​សវនាការ​នៃ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ នៅ​សាលា​ឧទ្ធរណ៍​​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (កាន់ ​វិច្ឆិកា/VOA)

ម្ដាយ​ និង​ភរិយា​របស់​លោក​ កឹម​ សុខា​ ព្រម​ទាំង​សហ​មេធាវី ដើរ​ចេញ​ពី​សាលាឧទ្ធរណ៍​ បន្ទាប់​ពី​យក​ម្ហូប​ទៅ​ឲ្យ​លោក​ កឹម​ សុខា​ នា​ថ្ងៃ​សវនាការ​នៃ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/VOA)

ម្តាយ​លោក​ កឹម សុខា ឈ្មោះ​លោក​យាយ​ សៅ ង៉ែត ត្រូវ​បាន​គ្រា​ចេញ​ពី​បរិវេណ​សាលាឧទ្ធរណ៍​ បន្ទាប់​ពី​យក​ម្ហូប​ទៅ​ឲ្យ​លោក​ កឹម​ សុខា លោក​ កឹម​ សុខា​ ក្រោយ​ពី​លោក​ត្រូវ​បាន​នាំ​ខ្លួន​ ចូល​មក​ចូលរួម​សវនាការ​នៃ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/VOA)

អ្នក​ស្រី​ ម៉េង​ សុភារី ​ជា​សហ​មេធាវី​ការពារ​ក្តី​​លោក កឹម សុខា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលា​ឧទ្ធរណ៍​ បន្ទាប់​ពី​សវនាការ​នៃ​​សំណុំ​រឿង​បណ្ដឹង​លោក​ កឹម​ សុខា​ សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (អូន​ ឆេងប៉រ/VOA)