រូបភាព​ជុំវិញពិភពលោក​ ០៩ មិថុនា ២០២០

ប៉ូលិស​ប្រើ​កាំភ្លើង​បាញ់ទឹក​ដើម្បី​បំបែក​បាតុករ​ដែល​តវ៉ា​ប្រឆាំង​នឹង​គោលនយោបាយ​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ក្នុង​ទីក្រុង Kathmandu ប្រទេស​នេប៉ាល់។

សមាជិក​អង្គភាព​ប៉ូលិស​នៅ​រដ្ឋ​តិចសាស់គោរព​​ស្មឹងស្មាធ​ក្បែរ​ម្ឈូស​លោក George Floyd អំឡុង​ពិធី​បុណ្យ​សព​នៅ​ព្រះវិហារ Fountain of Praise ក្នុង​ទីក្រុង Houston​ រដ្ឋ​តិចសាស់។

មនុស្ស​ម្នា​ដែល​កំពុង​ពាក់ម៉ាស់ពេល​ជំងឺ​កំពុង​រាតត្បាត​ឈរ​ចាំ​អស់ជាច្រើនម៉ោង​ អ្នក​ខ្លះ​ចាំ​ជាង​១០ម៉ោង​ដើម្បីបំពេញ​អុកស៊ីសែន​ក្នុង​ធុង​នៅ​ហាង​មួយ​ក្នុងទីក្រុង Callao ប្រទេស​ប៉េរូកាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២០។

សត្វត្មាត​ហើរ​នៅ​ទីចាក់សំរាម​រួម​មាន​សំរាម​ប្លាស្ទិក​នៅ​ឆ្នេរ Costa del Este រដ្ឋធានី​ប៉ាណាម៉ា​ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២០ អំឡុង​ថ្ងៃបុណ្យ​មហាសមុទ្រ​ពិភពលោក។

បុរស​ម្នាក់​ពាក់​ម៉ាស់​និង​បណ្តើ​រឆ្កែរ​របស់​ខ្លួន​កាត់ប្រជាជន​មួយ​ក្រុមដែល​កំពុង​រាំដោយ​ស្ងាត់ស្ងៀម​នៅពេល​ដែល​អាជីវកម្ម​មួយ​ចំនួន​ចាប់​ផ្តើម​បើកដំណើរការ​ឡើង​វិញ​កាលពី​ចុងខែ​មុន​បន្ទាប់​ពី​មានការបិទទីក្រុង​អស់ជាច្រើន​សប្តាហ៍ដោយសារ​វិបត្តិ​ជំងឺកូវីដ​១៩​ក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។

កូនអណ្តើក​ជាច្រើន​ត្រូវ​បាន​ដោះលែង​ទៅក្នុង​មហាសមុទ្រ​ក្នុង​ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូណេស៊ី។ យ៉ាងហោចណាស់​មាន​កូន​អណ្តើ​ក Lekang ទើប​តែ​ញាស់​ថ្មី​ជាង​១០០​ត្រូវ​បាន​ដោះលែង​អំឡុង​យុទ្ធនាការ​សង្គ្រោះ​សត្វ​អណ្តើក​សមុទ្រ​ដែល​កំពុង​ជិតផុតពូជ។

បុរស​ម្នាក់​ជិះ​កង់​នៅ​វាលខ្សាច់ al-Qudra ទីក្រុងឌូបៃ​ Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២០។