រូបភាព​ជុំវិញ​ពិភព​លោក ០៥ មិថុនា ២០១៩

លោក Loren Kissick អតីត​ទាហាន​​សង្គ្រាម​លោកលើក​ទីពីរ​របស់​សហរដ្ឋ​អាមេរិក​ដែល​មក​ពីទីក្រុង​​ Puyallup រដ្ឋ​ធានី​វ៉ាស៊ីនតោន​កំពុង​គោរព​វិញ្ញាណក្ខន្ធ​ខណៈដែល​លោក​ឈរ​នៅ​ឆ្នេរ​សមុទ្រ​ Saint-Laurent-sur-Mer ទីក្រុង​ Normandyភាគពាយព្យ​នៃ​ប្រទេស​បារាំង​ ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ទាហាន​នៅ Normandy លើក​ទី​៧៥។
 

ទាហាន​អាល្លឺម៉ង់ កាណាដា បារាំង​ ​ប៉ូឡូញ និង​សហរដ្ឋ​អាមេរិក​ ចូល​រួម​ក្នុង​ពិធីមួយ​នៅ​ទី​បញ្ចុះសព​ Normandy German ក្នុង​ទីក្រុង​ La Cambe ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ទាហាន​នៅ Normandy លើក​ទី​៧៥។


 

បុរស​ម្នាក់​សុំ​អង្វរ​មិនឲ្យ​ក្រុម​អាជ្ញាធរ​ជនភៀស​ខ្លួន​ម៉ិកស៊ិក​ចាប់​ខ្លួន​យក​ទៅវិញ​ពេល​​លោកកំពុង​​បី​កូន អំឡុង​ពេលវាយឆ្មក់​មួយ​លើ​ក្រុម​ជនចំណាកស្រុក​ដែល​មុននេះ​បាន​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ម៉ិកស៊ិក​និង​ក្វាតេម៉ាឡា​ក្បែរ​ទីក្រុង​ Metapa រដ្ឋ Chiapas ប្រទេស​ម៉ិកស៊ិក។


 

ប្រជាជន​កាន់សាសនា​ឥស្លាម​អធិស្ឋាន​ដើម្បី​បញ្ចប់​ខែ​តមអាហារ​រ៉ាម៉ាដន​ក្នុង​ទីក្រុង​ Howrah នៅ​ជាយ​ក្រុង​ Kolkata ប្រទេស​ឥណ្ឌា។
 

បុរស​ម្នាក់​បើក​រ៉ឺម៉ក​ដឹក​ទំនិញ​តាម​ដងផ្លូវ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។
 

និស្សិត​សាកល​វិទ្យាល័យ​សម្អាត​រូបសំណាក«Pillar of Shame» ដែល​សង់​ឡើង​ដើម្បី​រំលឹក​អ្នក​ដែល​ត្រូវ​បាន​គេសម្លាប់​ក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំ​១៩៨៩ អំឡុង​ការ​បង្រ្កាប Tiananmen នៅ​សាកលវិទ្យាល័យ​ហុងកុង​កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ២០១៩។
 

សត្វ​ដំរី​ទឹក​បាច​ទឹក​ក្នុង​ស្រះ​មូួយ​នៅ​សួន​សត្វ​ Zoologischer Garten ក្នុង​ប្រទេស​បែរឡាំង​ខណៈ​ដែល​សីតុណ្ហភាព​ឡើង​ដល់​៣០​អង្សារ​ក្នុង​ប្រទេស​អាល្លឺម៉ង់។