រូបភាព​ជុំវិញ​ពិភពលោក ០៣ មិថុនា ២០១៩

  • VOA English

ក្រុម​សង្គ្រោះ​មួក​ស​លើក​បុរស​រង​របួស​ម្នាក់​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ទៅ​លើ​ក្រុង​ Maaret al-Numan នៅ​ខេត្ត Idlib គ្រប់គ្រង​ដោយ​ពួក​ជីហាដ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump មើល​កងអង្គរក្ស​កតិ្តយស​អំឡុងពេល​ពិធី​ទទួលស្វាគមន៍​នៅ​វិមាន​ Buckingham Palace ក្នុង​ក្រុង​ឡុងដ៍​ នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​លោក​ទៅ​កាន់​ចក្រភព​អង់គ្លេស។

អ្នក​ជំនឿ​សាសនា​ប្រារព្ធ​ពិធី​ដង្ហែ​ក្បួន​មួយ​ដើម្បី​គោរព​ទេវតា Khandoba នៅ​វិហារ Jejuri នៅ​ក្រុង Pune រដ្ឋ​ Maharashtra ប្រទេស​ឥណ្ឌា។

គ្រូបង្រៀន​​ម្នាក់​ព្យាយាម​លួច​កូនសិស្ស​ ដែល​កំពុងយំ​ កុំ​ឲ្យ​ចេញ​ពី​ថ្នាក់​រៀន​នៅ​​សាលា​បឋមសិក្សា President Corazon C. Aquino នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ក្មេងប្រុស​ម្នាក់​ត្រាំ​ទឹក​​ឲ្យ​ត្រជាក់ខ្លួន​អំឡុងពេល​ថ្ងៃ​ក្តៅ​នៅ​ព្រែក​មួយ​ក្នុង​ក្រុង Karachi ប្រទេស​ប៉ាគីស្ថាន

លោក​ឪ​ David Platt ធ្វើ​ការ​បួងសួង​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​វិហារ​ McLean Bible ក្នុង​ក្រុង Vienna រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០១៩។

បុរសម្នាក់​និយាយ​គ្នា​ជាមួយ​សាច់ញ្ញាតិ​តាម​វីដេអូ​ បន្ទាប់​ពី​មាន​អគ្គីភ័យ​នៅ​តំបន់​សំណង់​អនាធិបតេយ្យ​នៅ​ជាយ​ក្រុង Jammu ប្រទេស​ឥណ្ឌា។

ក្រុម​ប្រឆាំង​រដ្ឋាភិបាល​គប់​ភ្លើង​ដាក់​មន្រ្តី​ប៉ូលិស​អំឡុងពេល​បាតុកម្ម​នៅ​ក្រុង Tirana ប្រទេស​អាល់បានី កាល​ពី​ថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ​២០១៩។ 

បុរសម្នាក់​បាញ់​សំបុក​ឃ្មុំ​ចេញ​​ពី​មេក្រូ​មួយ​នៅ​លើ​ទីលាន​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ពន្យារពេល​ការ​ប្រកួត​កីឡាវាយកូន​បាល់​រវាង​ក្រុម Miami Marlins និង​ក្រុម San Diego Padres នៅ​ក្រុង San Diego រដ្ឋ​ California កាល​ពី​ថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ​២០១៩។

កូនសេះ​មួយ​ដើរ​លេង​នៅ​តំបន់​ភ្នំ Ushkonyr ជាយ​ក្រុង Almaty ប្រទេស​កាហ្សាស្តង់ កាល​ពី​ថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ​២០១៩។