រូបភាពជុំវិញពិភពលោក ២៩ មិថុនា ២០២០
ប្តីប្រពន្ធមួយគូភ្ជុងកាំភ្លើងដាក់ក្រុមបាតុករដែលតវ៉ាប្រឆាំងនឹងចៅហ្វាយក្រុង St. Louis អ្នកស្រី Lyda Krewson នៅក្រុង St. Louis រដ្ឋ Missouri កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
សមាជិកសភាពីគណបក្សកាន់អំណាច Democratic Progressive Party ប្រតាយប្រតាប់គ្នាជាមួយនឹងសមាជិកសភាមកពីគណបក្សប្រឆាំង Kuomintang នៅក្រុងតៃប៉ិ កោះតៃវ៉ាន់។
នាង Terrisa Bukovinac អ្នកផ្តួចផ្តើមចលនា Pro-Life San Francisco លើកគំរូកូនក្នុងផ្ទៃ ខណៈនាង និងបាតុករប្រឆាំងនឹងការរំលូតកូនដទៃទៀតរង់ចាំស្តាប់សេចក្តីសម្រេចនៅខាងក្រៅតុលាការកំពូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ជំនួយការផ្នែកបោះឆ្នោតជួយអ្នកបោះឆ្នោតម្នាក់នៅក្នុងការបោះឆ្នោតបឋមក្នុងក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។
អ្នកភូមិជិះក្បូនកាត់ភូមិ Mayong ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុក Morigaon រដ្ឋ Assam ប្រទេសឥណ្ឌា។
កសិករសម្រាកហូបអាហារថ្ងៃត្រង់ ខណៈពេលអបអរសាទរទិវាស្រូវជាតិ នៅក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
កសិករគ្របដណ្តប់ដោយភក់ម្នាក់លេងក្នុងវាលស្រែ ខណៈពេលអបអរសាទរទិវាស្រូវជាតិ នៅភូមិ Tokha ជាយក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
អតីតអ្នករបាំបែបកាយសម្ព័ន្ធអ្នកស្រី Hannah Martin ធ្វើការហាត់សមក្នុង Ouse Valley Viaduct នៅក្រុង Sussex ប្រទេសអង់គ្លេស។
បុរសម្នាក់ដើរកាត់ហ្វូងកណ្តូបនៅក្រុង Turkana ប្រទេសកេនយ៉ា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
ក្រុមសង្រ្គោះស្រង់យកសាកសពជនរងគ្រោះពីការលិចសាឡាងមួយនៅក្រុងដាក្កា ប្រទេសបង់ក្លាដេស។
រូបថតបញ្ចេញដោយសួនសត្វក្រុងតៃប៉ិបង្ហាញពីកូនខ្លាឃ្មុំផេនដាទើបនឹងកើតមួយ។
បាតុករចូលរួមក្នុងបាតុកម្មរួមគ្នាក្រោមប្រធានបទ «អ្នកស្រឡាញ់ភេទដូចគ្នា» និងចលនា «Black Lives Matter» អំឡុងពេលការរំឭកខួបលើកទី៥១នៃកុបកម្ម Stonewall ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។