រូបភាពជុំវិញពិភពលោក ២៦ មិថុនា ២០១៩

ស្រ្តីចំណាស់ជនជាតិ​ជប៉ុន​រាំ​ចង្វាក់ហ៊ីបហបដើម្បី​ស្វាគមន៍​មេដឹកនាំ​ប្រទេស​ G20 ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​អូសាកា។

បាតុករ​ប្រមូល​ផ្តុំ​មុន​កិច្ច​ប្រជុំ​កំពូល G20 និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ការទាមទារ​របស់​ពួកគេ​ឲ្យ​រដ្ឋាភិបាល​ដក​ច្បាប់ត្យាប័ន​ក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន។

ប្រជាជន​ត្រាំ​ទឹក​បឹង​ដើម្បី​ភាពត្រជាក់​នៅ​បឹង Haltern am See ភាគខាងលិច​ប្រទេស​អាល្លឺម៉ង់​នៅពេល​ដែ​លសីតុណ្ហភាព​ឡើង​ដល់៣៨អង្សារ។

នេះ​ជា​រូបភាព​ថតតាម​ឧទ្ធម្ភាគចក្រ​ Niugini ដែល​បង្ហាញ​ពី​ភ្នំភ្លើង Ulawun របស់​ប្រទេសប៉ាពួញូហ្គីណេបញ្ចេញ​កម្អែល​ភ្លើង។

ក្មេង​ម្នាក់ត្រូវ​បានគេឃើញ​នៅ​តាម​ផ្លូវ​លិចទឹក​មួយ​ដោយសារ​ទឹកទន្លេ Rio Solimoes ឡើង​ក្នុង​ប្រទេស​ប្រេស៊ីល។

បុរស​ម្នាក់តម្រៀប​គ្រឿងអលង្ការ​មាស​នៅ​ខាងក្រុង​ហាង​មួយ​ក្នុង​ផ្សារ Wuse ទីក្រុង Abuja ប្រទេស​នីហ្ស៊េរីយ៉ា។

អ្នក​ថតរូបជនជាតិ​ប៉ាឡេស្ទីនរត់គេច​ពី​ឧស្ម័នបង្ហូរ​ទឹកភ្នែក​ដែល​បាន​បាញ់ដោយ​ប៉ូលិស​អ៊ីស្រាអែល​អំឡុងបាតុកម្ម​ប្រឆាំង​នឹង​សន្និសីទសម្រាប់គម្រោង​សន្តិភាព​របស់សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

មនុស្ស​ម្នាក់រើស​សម្រាម​ផ្លាស្ទិក​នៅ​ទន្លេ Citarum ដែល​ពេញ​ទៅដោយសម្រាបម​និង​កាកសំណល់​ពី​រោងចក្រ​ក្នុង​ទីក្រុង​ Bandung នៅខេត្ត ចាវ៉ា​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី។

កីឡាករ Dimitris Patsourakis នៃ​ប្រទេស​ក្រិក​ប្រកួត​នៅក្នុងការ​ប្រកួត​ Athens Street Pole Vault ខាងមុខសាល Zappeion កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៩។