រូបភាពជុំវិញពិភពលោក ២៥ មិថុនា ២០១៩
គ្រូពេទ្យជួយបុព្វជិតម្នាក់ដែលបានចូលរួមក្នុងការប្រមូលផ្តុំប្រឆាំងនឹងសន្និសីទសន្តិភាពនៅមជ្ឈឹមបូព៌ាដឹកនាំដោយអាមេរិកាំង។ បុព្វជិតនោះបានរងគ្រោះពីឧស្ម័នបង្ហូរទឹកភ្នែកបន្ទាប់ពី ប៉ូលិសព្រំដែនអ៊ីស្រាអែលបំបែកក្រុមបាតុករប៉ាឡេស្ទីននៅក្បែរជំរំ Beit El ជាយក្រុងតំបន់ West Bank។
ទាហានកូរ៉េខាងត្បូងបង្ហាញក្បាច់គុណអំឡុងពិធីរំលឹកខួបលើកទី៦៩របស់សង្រ្គាមកូរ៉េក្នុងទីក្រុងសេអ៊ូល។
ស្ត្រីម្នាក់ប្រើអណ្តូងដើម្បីបូមទឹកបំពេញធុងមួយនៅទីក្រុង Chennai ប្រទេសឥណ្ឌា។
មនុស្សម្នាឆ្លងកាត់ទន្លេ Suchiate រវាងទីក្រុង Tecun Uman ប្រទេសក្វាតេម៉ាឡានិងទីក្រុង Ciudad Hidalgo នៃប្រទេសម៉ិកស៊ិក។ ប្រធានាធិបតី Andrés Manuel López Obrador និយាយថា ការរឹតបន្តឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ ត្រូវបានផ្តោតខ្លាំងជាងពេលណាៗទាំងអស់។
ប្រធានាធិបតីប្រទេសម៉ិកស៊ិក Andres Manuel Lopez Obrador លួងលោមស្រ្តីម្នាក់ដែលមកសុំឲ្យលោកជួយរកសាច់ញាតិដែលបាត់ខ្លួននៅវិមានជាតិក្នុងទីក្រុងម៉ិកស៊ិក។
បុរសម្នាក់ដើរកាត់ក្រុមអ្នកទេសចរដែលកំពុងថតរូបនៅទីក្រុង Nice នៃប្រទេសបារាំងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅពេលដែសីតុណ្ហភាពឡើងដល់៣៣អង្សារ។