រូបភាពជុំវិញពិភពលោក ២២ មិថុនា ២០២០

  • VOA English

តន្រ្តីករធ្វើការហាត់សមនៅមហោស្រព Gran Teatre del Liceu ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

ឆ្មាំល្បាតធ្វើការដង្ហែក្បួនជិតវិមានរំឭកសម័យសង្រ្គាមលោកលើកទីពីរនៅក្រុង Stavropol ក្នុងប្រទេសរុស្ស៊ី អំឡុងពេលរំឭកខួបនៃការចាប់ផ្តើមសង្រ្កាម Great Patriotic War ប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់នៅឆ្នាំ១៩៤១។

មន្រ្តីផ្នែកកោសល្យវិច្ច័យកំពុងធ្វើការរុករកនៅកន្លែងដែលមានការរាយការណ៍ពីករណីចាក់ដោយកាំបិតនៅក្រុង Reading ប្រទេសអង់គ្លេស។ 

បាតុករម្នាក់លុតជង្គង់ ខណៈពេលតតាំងជាមួយនឹងមន្រ្តីប៉ូលិស អំឡុងពេលបាតុកម្មប្រឆាំងនឹងភាពអយុត្តិធម៌លើពូជសាសន៍ នៅក្រុង Compton រដ្ឋ California កាលពីថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២០។ 

កម្មករម្នាក់សម្អាតផេះភ្នំភ្លើងចេញពីចេតិយនៅប្រាសាទ Borobudur នៅតំបន់ Magelang ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើង Mount Merapi បាន​ផ្ទុះនៅ​តំបន់​ជិតនោះ។ 

អ្នកស្រី Augustina Cañamero អាយុ​៨១​ឆ្នាំ និងលោក Pascual Pérez អាយុ ៨៤ ឱបគ្នាដោយមានរបាំងផ្លាស្ទិចនៅកណ្តាល ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា នៅមណ្ឌលមើលថែចាស់ជរាមួយនៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។ 

រថយន្តក្រុងជាប់គាំង ខណៈពេលមានបាតុកម្មដោយក្រុមអ្នករត់តាក់ស៊ី ជុំវិញបញ្ហាប្រាក់ជំនួយឧបត្ថម្ភ ខណៈពេលមានការបិទសកម្មភាពសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ នៅក្រុង Soweto ប្រទេសអាហ្វ្រិកខាងត្បូង។ 

អ្នកហាត់យោហ្គោក្នុងតង់មួយនៅក្រុង Toronto រដ្ឋ Ontario ប្រទេសកាណាដា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។