រូបភាពជុំវិញពិភពលោក ០២ មិថុនា ២០២០

អាចារ្យ​ម្នាក់​កាន់​គម្ពីរ​ប៊ីប​មួយ​ក្បាល​និង​សា្លក​សញ្ញា​មួយ​សរសេរ​ថា​«ព្រះជាម្ចាស់​មិនមែន​ជា​ឱកាសសម្រាប់​ថតរូប​ទេ» នៅពេល​ដែល​ក្បួន​ម៉ូតូ​របស់ប្រធានាធិបតី​ត្រាំបើកកាត់​ផ្លូវ​ទៅកាន់​ទីសក្ការៈបូជាជាតិ Saint John Paul II នៅក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​អំឡុង​ពេល​ដែល​បាតុករ​បន្ត​ប្រឆាំង​នឹង​ការ​ស្លាប់​របស​លោក George Floyd។

បាតុករ​ត្រូវ​បាន​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​នៅ​ក្បែរ​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ២០២០។

កងកម្លាំង​កាយសម្ព័ន្ធ​កងទ័ព​អាកាសអ៊ីតាលី​ហោះ​លើវិមាន Vittorio Emanuele II នៅពេល​ដែល​ប្រធានាធិបតី​ Sergio Mattarella និង​មន្ត្រី​ផ្សេងទៀត​ដាក់​កម្រងផ្កា​នៅ​ផ្នូរ​ទាហាន​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​ទីក្រុង​រ៉ូម​ក្នុង​ថ្ងៃបុណ្យ Republic Day។

ជនចំណាកស្រុក​ហាល​ខោអាវ​របស់​ខ្លួន​នៅ​លើ​ទូក​ទេសចរ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត​ពី​ប្រទេស​ម៉ាល់ត៍។

កុមារ​ម្នាក់​កាន់​អំបោស​តូច​មួយ​ដើរកាត់​​សមាជិក​កងល្បាត​ជាតិ​ដែល​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​Bellevue Square នៅពេល​ដែល​ប្រជាជន​សម្អាត​ការ​បំផ្លាញ​តាម​ហាង​កាលពី​ថ្ងៃអាទិត្យ​​ក្នុង​រដ្ឋ Washington កាលពី​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

បាតុករ​ម្នាក់​គប់​ដុំ​ឥដ្ឋ​ទៅ​លើ​រថយន្ត​របស់​ប៉ូលិសអំឡុងបាតុកម្មរ​មួយ​នៅទីក្រុង St. Louis​ រដ្ឋ Missouri​ កាលពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ២០២០ ប្រឆាំង​នឹង​ការ​ស្លាប់​របស់​បុរស​ជនជាតិ​អាហ្វ្រិក​អាមេរិកាំង​George Floyd។

កងកម្លាំង​សន្តិសុខ​ឥណ្ឌា​ពាក់​ឧបករណ៍​ការពារ​ត្រួត​ពិនិត្យ​អត្តសញ្ញាណ​អ្នក​ដំណើរ​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Kempegowda ក្នុង​ទីក្រុង Bengaluru។

បុគ្គលិក​វេជ្ជសាស្ត្រ​ម្នាក់ឈរ​លើ​ទូក​មួយ​ដែល​ដឹក​អ្នក​ជំងឺ​កូវីដ​១៩ Jose da Conceição នៅពេលកំពុង​រង់ចាំ​ឡានពេទ្យ​ដើម្បី​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ​មួយ​បន្ទាប់ពី​បាន​មកដល់​កំពង់ផែ Manacapuru រដ្ឋ Amazonas ប្រទេស​ប្រេស៊ីលកាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ២០២០។

បុរសគង្វាល​ចៀម​ជនជាតិ​បេឡារុស​ម្នាក់គឺលោក Alexey Usikov បើករទេះ​សេេះ​ដែល​ប្រើអាគុយ​និង​អំពូល​ភ្លើង ដែល​លោក​បាន​ច្នៃ​ចេញ​ពី​រថយន្ត Audi-80។ លោក​បាន​ហៅវា​ថា Audi-40 ដោយសារ​លោក​ប្រើតែ​ពាក់កណ្តាល​រថយន្ត​ក្នុង​ភូមិ Knyazhytsy។