រូបភាពជុំវិញ​ពិភពលោក​ ១៨ មិថុនា​ ២០១៩

បុគ្គលិក​សង្រ្គោះលើក​នារី​ម្នាក់​នៅ​លើ​គ្រែ​​ខណៈដែល​ពួកគេ​​កំពុង​រុករក​អ្នក​ដែល​នៅ​រស់រាន​មានជីវិត​បន្ទាប់​ពី​មាន​ការ​រញ្ជួយ​ដី​ក្នុង​តំបន់ Changning ទីក្រុង​ Yibin ខេត្ត Sichuan ប្រទេស​ចិន។

មនុស្ស​ម្នា​ចូល​រួម​អធិស្ឋាន​អំឡុង​ពិធី​បុណ្យ​សព​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​ Mohamed Morsi នៅ​ព្រះវិហារ​ឥស្លាម​ Fatih mosque ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល​ប្រទេស​តួកគី។

ព្រះច័ន្ទ​ពេញ​វង់​នៅក្នុង​ខែមិថុនា ដែល​ត្រូវ​បានគេ​ស្គាល់ថា Strawberry Moon រះ​នៅ​ខាងលើ​ប្រាសាទ​ Apollo ក្នុង​ទីក្រុង​បុរាណ Corinth ប្រទេស​ក្រិក​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៩។

មន្រ្តីស៊ីវិល​ស្រង់​ត្រី​ដែល​ងាប់​ចេញ​ពី​បឹង​ដែល​បាន​រីងស្ងួត​ផ្នែក​ខ្លះ​ក្នុង​ Ambattur ទីក្រុង​ Chennai ប្រទេស​ឥណ្ឌា។

អ្នក​ឆ្លាក់​រូបលើ​ខ្សាច់​ម្នាក់​ឆ្លាក់​រូប​តារាសម្តែង​បារាំង​ Louis de Funes អំឡុង​ពិធី​បុណ្យ​ឆ្លាក់រូប​ខ្សាច់​«សុបិន្ត» នៅ​ក្នុង​ទីក្រុង​ Ostend ប្រទេស​ប៊ែលហ្ស៊ិក។

មនុស្ស​ម្នា​អោន​ក្រាប​បន្ទាប់​ពី​មាន​របាយការណ៍​ថា​មាន​ការ​បាញ់ប្រហារ​នៅ​ Nathan Phillips Square ទីដែល​ហ្វូង​មនុស្ស​ប្រមូល​ផ្តុំ​ដើម្បី​អបអរ​ទិវា​ជ័យ​ជម្នះ​ Toronto Raptors ទីក្រុង Ontario ប្រទេស​កាណាដា កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៩។

ប្រជាជន​នាំ​គ្នា​ជិះទូក​ឆ្លង​កាត់​ទន្លេ Suchiate Rivera និង​ដឹក​ស្រាបៀរ Corona នៅក្បែរទីក្រុង Ciudad Hidalgo ប្រទេស​ម៉ិកស៊ិក​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៩ ក្បែរ​ព្រំប្រទល់​ប្រទេស​ក្វាតេម៉ាឡា។

និស្សិត​មូស្លីម​ចូល​រួម​ក្នុង​វគ្គហាត់​យូហ្គា​នៅ​សាលា​មួយ​មុន​ថ្ងៃបុណ្យ​យូហ្គាអន្តរជាតិ​ក្នុង​ទីក្រុង​ Ahmedabad ប្រទេស​ឥណ្ឌា។