រូបភាពជុំវិញពិភពលោក ១៧ មិថុនា ២០១៩

ព្រះមហាក្សត្រី Letizia នៃប្រទេសអេស្ប៉ាញ និងព្រះនាង Kate យាងចេញពីពិធីមួយនៅប្រាសាទ Windsor Castle នៅក្រុង Windsor។

ប្រធានាធិបតីបារាំងលោក Emmanuel Macron (កណ្តាល) រដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោក Florence Parly (ខាងឆ្វេង) និងលោក Eric Trappier ប្រមុខ និងនាយកប្រតិបត្តិក្រុមហ៊ុន Dassault Aviation (ខាងស្តាំ) ចូលរួមក្នុងពិព័រណ៍យន្តហោះអន្តរជាតិលើកទី ៥៣ នៅប្រលានយន្តហោះ Le Bourget ជិតក្រុងប៉ារីស។

កីឡាករការ៉ាតេដូពានរង្វាន់អន្តរជាតិនាង Syeda Falak បង្ហាញក្បាច់ការពារខ្លួនទៅដល់សិស្សសាលានៅសាលាកុមារីជនជាតិភាគតិច Telangana នៅក្រុង Hyderabad។

ស្រមោលរូបសំណាកព្រះយេស៊ូគ្រិស្ត Cristo Rey ធៀបនឹងព្រះចន្ទពេញវង់នៅក្រុង Cali ប្រទេសកូឡុំប៊ី។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃបើកសមាជប្រជុំសភានៅក្រុង New Delhi។
ទូកក្បូនមួយជិះកាន់ស្ពានបើកមួយលើទន្លេ Neva អំឡុងពេលហាត់សមសម្រាប់ពិធីបុណ្យ Scarlet Sails ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនាខាងមុខ នៅក្រុង St. Petersburg ប្រទេសរុស្ស៊ី។
កីឡាកររត់ប្រណាំងត្រូវបានរងនឹងការគប់នឹងភក់ អំឡុងពេលការប្រកួតរត់ប្រណាំងរយៈចម្ងាយ ១៣គីឡូម៉ែត្រនៅថ្ងៃបុណ្យ Mud Day ក្នុងក្រុង Beynes ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។
រូបថតពីអាកាសបង្ហាញពីមនុស្សម្នាក់ដើរគយគន់ផ្កាឈូកនៅសងខាងផ្លូវដើរមួយក្នុងក្រុង Yangzhou នៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។
កងល្បាតធ្វើដំណើរហាត់សមមុនពេលប្រារព្ធពិធីមួយនៅប្រាសាទ Windsor Castle ក្នុងក្រុង Windsor ប្រទេសអង់គ្លេស។
បុរសកាន់សាសនាហិណ្ឌូម្នាក់ហាត់យោហ្គានៅលើដៃទន្លេ Ganges ក្នុងក្រុង Prayagraj ប្រទេសឥណ្ឌា។
កម្មកររៀបនំស្រួយដើម្បីសម្ងួតនៅក្រុង Indramaya ខេត្តជ្វាខាងលិច ប្រទេសឥណ្ឌា។