រូបភាព​ជុំវិញពិភពលោក ១០ មិថុនា ២០២០

កងកម្លាំង​សង្រ្គោះ​ជាតិ កំពុង​ប្រតិបត្តិ​ការ​សង្គ្រោះ​នៅទី​តាំង​ដែលអណ្តូង​ប្រេង​ឆេះ​នៅ Baghjan ស្រុក Tinsukia ភាគឦសាននៃរដ្ឋ Assam ប្រទេស​ឥណ្ឌា។

ក្រុម​គិលានុបដ្ឋាយិការ​​នៃ​សហជីព NurSind ធ្វើការ​តវ៉ា​នៅ​ខាងមុខអគារ​ Pirelli ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី។

កម្មករ​ពាក់ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង។

លោក Jose Perez និងភរិយា Flavia Lavorino មកពីទីក្រុង​ Buenos Aires ជួប​កូន​ប្រុស​របស់​ខ្លួន​ដំបូង​ដែល​បាន​កើត​តាម​រយៈការ​ពរពោះជំនួស​នៅ​គ្លីនិកអ៊ុយក្រែន BioTexCom ក្នុង​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន។

បុរស​ម្នាក់​មុជទឹក​ឲ្យ​កូនប្រុស​របស់​ខ្លួន​នៅក្បែរ​ចម្ការ​មួយ​កន្លែង​នៅពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្លាំង​​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

កូន​សត្វតោពណ៌ស​មួយ​ក្បាលដំបូង​គេ​ដែលបាន​កើត​ក្នុង​ប្រទេស​អេស្ប៉ាញ​ ត្រូវ​បាន​គេ​បង្ហាញ​នៅ​សួន​ Guillena World Park Reserve ក្នុង​ទីក្រុង Sevilla។

រូបសំណាក​របស់​អតីតស្តេច​ប៊ែលហ្ស៊ិក Leopold II ត្រូវ​បាន​គេ​បំផ្លាញ​នៅ​ក្នុង​សួន​នៃ​សារមន្ទីរ​អាហ្រ្វិក Africa Museum នៃទីក្រុង Tervuren ក្បែរ​រាជធានី​ប្រ៊ុចសែល​កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ២០២០។

សាកសព​របស់​ត្រីបាឡែន​មួយ​ក្បាល​ត្រូវ​បានគេ​លើកចេញពីទឹក​កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ២០២០ នៅ Sainte-Anne-de-Sorel ដែល​មាន​ចម្ងាយ​ប្រមាន​៩០គីឡូម៉ែត​ភាគខាងកើត​ទីក្រុង​ Quebec ប្រទេស​កាណាដា។

ភ្ញៀវទេសចរ​ម្នាក់ថតរូប​ជាមួយ​រូបចម្លាក់ Maneki ឬ​ឆ្មារបក់ដៃនៅ​ព្រះវិហារ Gotokuji ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។