រូបភាព​ជុំវិញ​ពិភពលោក ១០ មិថុនា ២០១៩

  • VOA English

រថយន្ត​ជួយ​សង្រ្គោះ​តម្រៀប​តាម​ផ្លូវ​នៅ​កន្លែង​កើតហេតុ​មួយ បន្ទាប់​ពី​មាន​ហេតុការណ៍​ឧទ្ធម្ភាគចក្រ​ធ្លាក់​លើ​កំពូល​អគារ​មួយ​នៅ​ទីលាន Times Square និង​បាន​បង្ក​ឲ្យ​មាន​អគ្គីភ័យ។

ប៉ូលិស​បិទ​តំបន់​មួយ​ដើម្បី​បញ្ចៀស​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ក្រុង Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន។

កសិករ​ម្នាក់​ប្រមូលផល​ស្រូវ​នៅ​វាលស្រែ​មួយ​នៅ​ជាយ​ក្រុង​ហាណូយ ប្រទេស​វៀតណាម។

ជនចំណាកស្រុក​ពី​តំបន់​អាមេរិក​កណ្តាល​ជិះក្បូន​ឆ្លង​ទន្លេ Suchiate ពី​ប្រទេស​ក្វាតេម៉ាឡា​ទៅ​កាន់​ប្រទេស​ម៉ិចស៉ិក​។

បំណែក​យន្តហោះ​ធុនតូច​មួយ​ត្រូវ​បាន​ថត​ទុក​ បន្ទាប់​ពី​យន្តហោះ​នេះ​បាន​ធ្លាក់​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​ជិត​ក្រុង Pinhal Novo ប្រទេស​ព័រទុយហ្គាល់។

មន្រ្តី​ប៉ូលិស​ប្រើ​ស្ព្រាយ​បាញ់​បង្ហូរ​ទឹក​ភ្នែក​អំឡុងពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ច្បាប់​លើ​ការ​ធ្វើ​បត្យាប័ន​ ដែល​ត្រូវ​បាន​​ស្នើ​ឡើង​នៅ​ក្រុមប្រឹក្សា​ច្បាប់​នៅ​កោះ​ហុងកុង។

ក្រុម​កីឡាករ​ប្រណាំង​កង់​កំពុង​ប្រកួត​នៅ​ក្នុង​ប្រកួត​ប្រណាំង​កង់ Criterium du Dauphine លើក​ទី​៧១​ ក្នុង​រយៈចម្ងាយ​ ១៨០​គីឡូម៉ែត្រ​ ពី​ក្រុង​ Mauriac ទៅ​កាន់​ក្រុង Craponne-sur-Arzon ប្រទេស​បារាំង។

មនុស្សម្នា​ប៉ះ​រូប​តុក្កតា​ Rocio Virgin អំឡុងពេល​ការ​ដង្ហែ​ក្បួន​មួយ​នៅ​ភូមិ El Rocio ប្រទេស​អេស្ប៉ាញ។

បេក្ខជន​អង្គុយ​លើ​កៅអី​ពិការ​នាង Ali Stroker ទទួល​បាន​ពានរង្វាន់​ Rodgers & Hammerstein's Oklahoma សម្រាប់​ការ​សម្តែង​របស់​នាង​នៅ​អំឡុងពេល​ប្រគល់​ពានរង្វាន់​ប្រចាំ​ឆ្នាំ Tony Awards នៅ​ឯ​ Radio City Music Hall ក្នុង​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី០៩ ខែ​មិថុនា​ ឆ្នាំ​២០១៩។

តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ច្នៃ​មួយ​អំឡុងពេល​ពិធី​ដើរ​បង្ហាញ​ម៉ូដ​ London Fashion Week សម្រាប់​បុរស​នៅ​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី០៩ ខែ​មិថុនា ឆ្នាំ​២០១៩។