រូបភាពជុំវិញពិភពលោក ០៨ កក្កដា ២០២០
រូបបេះដូងលើស្មៅត្រូវបានគូរដោយសិល្បករមួយក្រុមពី Upfest សួនច្បារ Queen Square បន្ទាប់ពីវីរុសកូរ៉ូណាបានរាតត្បាតក្នុងទីក្រុង Bristol ចក្រភពអង់គ្លេស។
ទិដ្ឋភាពការបំផ្លិចបំផ្លាញដោយទឹកជំនន់ក្នុងទីក្រុង Kumamura ភាគនិរតីនៃប្រទេសជប៉ុន។
ក្មេងៗមួយក្រុមពាក់ម៉ាស់សំឡឹងមើលបុគ្គលិកសុខាភិបាលដែលមកពិនិត្យមើលរកជំងឺកូវីដ១៩ក្នុងតំបន់អនាធិបតេយ្យក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
សាច់ញាតិសពអធិស្ឋានមុននឹងធ្វើការបូជាសពស្ត្រីម្នាក់ដែលស្លាប់ដោយជំងឺកូវីដ១៩ក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។
ភ្ញៀវអង្គុយក្នុងតង់ដែលរាងជាតំណក់ទឹកភ្នែកព្យួរចុះពីដើមឈើមួយដែលបង្កើតដោយសិល្បករហូឡង់ Dre Wapenaar នៅតំបន់ជនបទនៃប្រទេសប៊ែលហ្សិក ទីក្រុង Borgloon កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
ក្មេងៗលេងទឹកនៅតាមផ្លូវមួយអំឡុងរដូវក្តៅក្នុងទីក្រុង Rawalpindi ប្រទេសប៉ាគីស្ថាន។
បុរសម្នាក់បិទរូបបុគ្គលិកសុខាភិបាលនៅលើជញ្ជាំង Opera Bastille ដើម្បីអរគុណដល់ពួកគេអំឡុងការរាតត្បាតជំងឺកូវីដ១៩ក្នុងទីក្រុងប៉ារីស។