រូបភាពជុំវិញពិភពលោក​ ២៧ កក្កដា ២០២០

  • VOA English

ម៉ាស់ត្រូវបានបំពាក់លើក្បាលម៉ាណឺកាំងនៅខាងក្រៅហាងមួយក្នុងក្រុង Sarajevo ប្រទេសបូស្នី។ 

ស្រ្តីកុលសម្ព័ន្ធ Bakarwal លីអុសនៅក្រុង Doodhpatri តំបន់ Kashmir។

ពលរដ្ឋម្នាក់បង្ហាញពីផ្ទះរបស់ខ្លួនដែលរងការខូចខាតដោយសារជម្លោះយោធានៅតំបន់ Donetsk ប្រទេសអ៊ុយក្រែន។ 

សមាជិកកងល្បាតកិតិ្តយសម្នាក់ទទួលការពិនិត្យ បន្ទាប់ពីបានដួលដោយសារចាញ់កម្តៅថ្ងៃអំឡុងពេលលំហាត់សមលើកមឈូសសកម្មជនសិទ្ធិជនស៊ីវិលលោក John Lewis នៅក្រុងវ៉ាស៊ីនតោន។ 

រូបភាពបង្ហាញពីក្រុមអ្នកស្ម័គ្រចិត្តលើកសុនខពូច St. Bernard ទម្ងន់ ៥៥គីឡូក្រាម ឈ្មោះថា Daisy នៅលើកំពូលភ្នំ Scafell Pike នៅប្រទេសអង់គ្លេស។ 

សកម្មជនគណបក្ស Congress Party ស្រែកប្រឆាំងនឹងគណបក្ស Bharatiya Janata Party (BJP) ដែលដឹកនាំរដ្ឋាភិបាល និងអភិបាលរដ្ឋនានា ខណៈពេលព្យាយាមបំបែករបាំងប៉ូលិសនៅមុខគេហដ្ឋានអភិបាលរដ្ឋ ក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ថតរូបជាមួយមេដឹកនាំយោធាជាន់ខ្ពស់អំឡុងពេលពិធីមួយក្នុងក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

កុមារម្នាក់ស្តាប់គ្រូបង្រៀននៅក្រុង Santa Cruz del Quiche ប្រទេសក្វាតេម៉ាឡា។ 

គ្រូមួយថតរូបដោយដាក់មុខលើផ្ទាំងរូបមន្រ្តីយោធានៅថ្ងៃបុណ្យ Navy Day ក្នុងក្រុង St.Petersburg ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។