រូបភាព​ជុំ​វិញ​ពិភព​លោក​​ ២៨​ កក្កដា ២០១៦​

សម្តេចប៉ាប​ Francis ត្រូវ​បាន​គេ​គ្រា​ឡើង​បន្ទាប់​ពី ​សម្តេច​បាន​ដួល​ពេល​មកដល់ទី​សក្ការៈបូជា​ Jasna Gora ទីក្រុង​ Czestochowa ប្រទេស​ប៉ូឡូញ។

ប្រតិកម្ម​របស់​អ្នក​ធម្មយាត្រា​​នៅ​ពេល​ដែល​ពួកគេ​ថត​រូប​សម្តេចប៉ាប​ Pope Francis ក្នុង​ទិវា​យុវជន​ពិភពលោក​នៅ​ទីក្រុង​ Krakow ប្រទេស​ប៉ូឡូញ។

ទាហាន​យោធា​ម្នាក់​ព្យាយាម​គេច​ពី​ដុំ​ថ្ម​ដែល​គប់​មក​គាត់​ដោយ​បាតុករ​តំបន់ Kashmiri ក្នុង​បាតុកម្ម​​រដ្ឋ Srinagar តំបន់​​​ Kashmir​ ដែល​ត្រួតត្រាដោយ​ឥណ្ឌា។​

អ្នក​ស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel កំពុង​ចាកចេញ​ពី​សន្និសីទ​កាសែត​ក្នុង​រដ្ឋធានី​បែរឡាំង។​

កុមារី​ម្នាក់​លោត​ឡើង​លើគំរូក្តារចុច​កុំព្យូទ័រ​​យក្ស​ក្នុង​ការ​ផ្សព្វផ្សាយ​មួយ​នៅ​មជ្ឈមណ្ឌលផ្សារទំនើប​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។​

បេក្ខជនជ្រើស​តាំង​​ប្រធា​នាធិបតី​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Hillary Clinton អោប​លោក​ប្រធានាធិបតី Barack Obama នៅ​ពេល​ដែល​អ្នកស្រី​បាន​មកដល់​លើឆាក​ខណៈដែល​លោក​ប្រធានាធិបតី​បាន​បញ្ចប់​សេចក្តី​ថ្លែង​របស់​លោក​នៅ​យប់ទី​៣ នៃ​សន្និបាត​ជាតិ​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​  Philadelphia រដ្ឋ​ Pennsylvania កាលពី​ថ្ងៃទី​២៧ កក្កដា ២០១៦។​

បុរស​ម្នាក់​កំពុង​ដើរ​​ឆ្លង​កាត់​ផ្លូវ​ដើរ​លើ​ទន្លេ Arga នៅពេល​ដែល​ព្រះអាទិត្យ​លិច​ភាគ​ខាង​ជើង​ប្រទេស​អេស៉្បាញ​ទីក្រុង​ Pamplona កាលពីថ្ងៃទី​ ២៧ កក្កដា ២០១៦។

រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​កប់​នៅក្រោម​ជញ្ជាំង​ដែល​បាក់រលំ​បន្ទាប់​ពី​ភ្លៀង​ដ៏​ខ្លាំង​ក្នុង​តំបន់ Shenyang ខេត្ត Liaoning ប្រទេស​ចិន។​

អ្នក​លោត​ពី​លើ​អាកាស​ លោក​ Luke Aikins បាន​លោត​ពី​ឧទ្ធម្ភាគចក្រមួយ​ក្នុង​ការ​ហ្វឹក​ហាត់​របស់​លោក​នៅ​ Simi Valley រដ្ឋកាលី​ហ្វ័រញ៉ា។

អាចារ្យ​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី Yi សម្តែង​ក្នុង​ពិធី​បុណ្យ​ Torch នៅ​ក្នុង​ទីក្រុង​​ Xichang​ ខេត្ត​ Sichuan ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី ២៧​ កក្កដា ២០១៦។