រូបភាព​ជុំវិញ​ពិភពលោក ២២ កក្កដា ២០១៩

ក្រុម​សកម្មជន​ដុត​រូប​តុក្កតា​តំណាង​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ជា​បិសាច​សមុទ្រ​ អំឡុងពេល​បាតុកម្ម​មួយ​ជិត​សភា​ ដែល​ត្រូវ​ពេល​គ្នា​ជាមួយ​នឹង​ការ​ថ្លែង​សុន្ទរកថា​ថ្នាក់​ជាតិ​របស់​លោក Duterte នៅ​រដ្ឋធានី​ម៉ានីល។

​អ្នក​គាំទ្រ​រដ្ឋាភិបាល​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​អ្នក​គាំទ្រ​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​តំណាងរាស្រ្ត​គាំទ្រ​ប្រទេស​ចិន​លោក Junius Ho នៅ​កោះ​ហុងកុង ប្រទេស​ចិន។

​ពលរដ្ឋ​ Puerto Rico រាប់​ពាន់​នាក់​ចូលរួម​ក្នុង​បាតុកម្ម​ធំ​ជាង​គេ​បង្អស់​មួយ ដើម្បី​ទម្លាក់​លោក​អភិបាល​ Ricardo Rossello ចេញ​ពី​តំណែង​នៅ​ក្រុង San Juan កោះ​ Puerto Rico។

​នាយករដ្ឋមន្រ្តី​ស្តីទី​នៃ​ប្រទេស​អេស្ប៉ាញ​លោក Pedro Sanchez ធ្វើ​សុន្ទរកថា​អំឡុងពេល​តស៊ូមតិ​ក្នុង​សភា​នៅ​ក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។

កីឡាករ​ប្រកួត​ក្នុង​កីឡាចាក់សាប​ផ្នែក​បុរស​អំឡុងពេល​ការ​ប្រកួត​កីឡា​ចាក់សាប​លំដាប់ថ្នាក់​ពិភពលោក FIE World Fencing Championships នៅ​ក្រុង​ប៊ុយដាប៉េស ប្រទេស​ហុងគ្រី។

​តុកកែ​ប្រភេទ​ភឿក​មួយ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​អ្នក​អភិរក្សា​នៅ​ខេត្ត Banda Aceh ប្រទេស​ឥណ្ឌូនេស៊ី។

កីឡាករ​លោត​ទឹក​ Gary Hunt ជនជាតិ​អង់គ្លេស​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ផ្នែក​កីឡាលោត​ទឹក​ឆ្នាំ ២០១៩ នៅ​មហាវិទ្យាល័យ Chosun ក្រុង Gwangju ប្រទេស​កូរ៉េខាងត្បូង។

អ្នក​ចែវទូក​ពីរនាក់​បាំងឆ័ត្រ​ការពារ​កម្តៅថ្ងៃ​នៅ​ឧទ្យាន​ Central Park ក្នុង​ក្រុង​ញូវយ៉ក​ សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៩។

​សមាជិក​ក្រុម​សង្រ្គោះបន្ទាន់​ព្យាយាម​ពន្លត់​អគ្គីភ័យ​នៅ​ជិត​ភូមិ Cardigos ភាគ​កណ្តាល​ប្រទេស​ព័រទុយហ្គាល់​ កាល​​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០១៩។