រូបភាពជុំវិញពិភពលោក ២០ កក្កដា ២០២០

  • VOA English

រូបភាពបង្ហាញពីការបង្ហោះរ៉ូកែត MHI ជាមួយនឹងផ្កាយរណបវិលជុំវិញគន្លងភពព្រះអង្គារ ឈ្មោះ Hope របស់ប្រទេសអេមីរ៉េតអារ៉ាប់រួម ចេញពីមជ្ឈមណ្ឌលលំហអាកាស Tanegashima ក្នុងក្រុង Kagoshima ភាគខាងត្បូង ប្រទេសជប៉ុន។ 
 

អ្នកជំងឺកូវីដ១៩ ដែលមានសភាពធ្ងន់ធ្ងរ កំពុងស្នាក់នៅមន្ទីរពេទ្យ Andohatapenaka University Hospital ក្នុងក្រុង Antananarivo ប្រទេសម៉ាដាហ្គាស្កា។ 

មន្រ្តីប៉ូលិសព្យាយាមបង្រ្កាបបាតុករចលនា Black Lives Matter នៅក្រុង Portland រដ្ឋ Oregon កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ 

អាចម៌ផ្កាយឈ្មោះ Neowise នៅលើផ្ទៃមេឃពីលើប្រាសាទ Ortenbourg នៅប្រទេសបារាំង។ 

ស្រ្តីម្នាក់លាតសម្អាតឆ្នាំងនឹងទឹកដែលជន់លិចផ្ទះរបស់គាត់នៅក្រុង​ Sreenagar ប្រទេសបង់ក្លាដេស។ 

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson លេងជាមួយក្មេងៗនៅសាលា The Discovery School នៅ ភូមិ Kings Hill ប្រទេសអង់គ្លេស។

រូបភាពបង្ហាញពីអតីតសកម្មជនសិទ្ធិជនស៊ីវិលលោក John Lewis ត្រូវបាន​ដាក់តាំងនៅរូបសំណាកមួយក្នុងក្រុង Richmond រដ្ឋ Virginia កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

រូបថតបង្ហាញពីទឹកផុលចេញពីទំនប់វារីអគ្គិសនី Three Gorges Dam ក្នុង​ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

បុរសម្នាក់ឈរថតរូបនៅជិតស្លឹកឈូកធំៗនៅខេត្ត Dong Thap ប្រទេសវៀតណាម។ 

អ្នកមើលកុនអង្គុយឃ្លាតពីគ្នានៅក្នុងរោងភាពយន្តទើបនឹងបើកឡើងវិញមួយនៅក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។