អ្នកជំនាញ​ថា សុវត្ថិភាព​អ្នក​សារព័ត៌មាន ​សំខាន់​ចំពោះ​ការ​ទទួល​ស្គាល់ការ បោះឆ្នោត​ជាតិ

Your browser doesn’t support HTML5

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក​ ណុប វី បាន​ទទូច​​ដល់ អាជ្ញាធរ​ផ្តល់​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​នៅពេល​មាន​ការ​បោះឆ្នោត​ជាសាកល​ខាងមុខ​ហើយបើក​ទូលាយ​ក្នុងការ​ផ្តល់ការ​ហ្វឹកហ្វឺន​ពីការ​ធ្វើ​​សេចក្តី​រាយការណ៍​នៅពេល​បោះឆ្នោត ឆ្នាំ​២០២៣ ​ផងដែរ។ លោក​បាន​​អះអាង​ថា​ការធ្វើ​ដូច្នេះ​នឹងអាច​ជួយដល់​ការបោះ​ឆ្នោត មួយ​មាន​ភាព​សុក្រឹត​និងអាច​ទទួលយក​បាន​ពី​សហគមន៍​អន្តរជាតិ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ ក្នុងពេល​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​លោក​ សុខ ខេមរា​ នៃ វីអូអេ ​ក្នុង​កម្មវិធី​ប្រចាំ​ខែ ហៅថា​កម្មវិធី​«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់»ដែលជា​កម្មវិធី​ថ្មីមួយ​របស់​វីអូអេ ​ស្តីអំពី «សុវត្ថិភាព​អ្នកសារព័ត៌មាន​មុនពេល​បោះឆ្នោត​សាកល​ឆ្នាំ​២០២៣»៕