បទសម្ភាសន៍៖ អ្នកជំនាញចាប់ផ្តើមពិភាក្សារឿងបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន
Your browser doesn’t support HTML5
អ្នកដឹកនាំក្រុមអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា បានអះអាងថាក្រុមអ្នកជំនាញផ្នែកសារព័ត៌មានក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសចាប់ផ្តើមជជែកគ្នាអំពីការបង្កើត ក្រុមប្រឹក្សាសារព័ត៌មានជាតិមួយ ក្នុងគោលបំណងជួយលើកកម្ពស់សេរីភាពសារព័ត៌មាន និងផ្តល់ជំនួយដល់ការបំពេញវិជ្ជាជីវ:ផ្នែកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ បានថ្លែងដូច្នេះក្នុងបទសម្ភាសន៍នៅសប្តាហ៍ថ្មីៗ ជាមួយលោក សុខ ខេមរា នៃវីអូអេពីរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»ដែលជាកម្មវិធីថ្មីមួយរបស់វីអូអេ៕