កម្រងរូបភាព៖ ដំណើរទស្សនកិច្ចលោក John Kerry មកកាន់កម្ពុជា
លោក William Heidt ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (ឆ្វេង) ដើរអមលោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ខណៈដែលលោកអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។ (នូវ ពៅលក្ខិណា/VOA)
លោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបក់ដៃទៅកាន់ក្រុមអ្នកកាសែតក្រោយពេលលោកអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។ (ព្រីងសំរាំង/REUTERS)
លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទស្សនាសារមន្ទីរជាតិកម្ពុជានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (Jacquelyn Martin/REUTERS)
លោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ត្រូវបានទទួលស្វាគមន៍ដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅមុនកិច្ចប្រជុំទ្វេភាគីនៅក្រសួងការបរទេសកម្ពុជានៅរាជធានីភ្នំពេញកាលពីថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០១៦។
សន្តិសុខត្រូវបានបន្តឹងនៅមុខក្រសួងការបរទេស ជាកន្លែងដែលលោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយលោក ហោ ណាំហុងរដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)
លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសកម្ពុជាថតរូប មុនកិច្ចប្រជុំទ្វេភាគី នៅវិមានសន្តិភាព ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ក្រុមសកម្មជនសហគមន៍ដីធ្លីប្រមូលផ្តុំគ្នានៅជិតបឹងកក់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០១៦ ដើម្បីដាក់ញត្តិជូនលោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ប៉ុន្តែពួកគេត្រូវអាជ្ញាធររារាំងមិនឲ្យអាចដង្ហែរទៅមុខស្ថានទូតអាមេរិកឡើយ។ (ធីតា វីន/VOA)
ក្រុមសកម្មជនសហគមន៍ដីធ្លីប្រមូលផ្តុំគ្នានៅជិតបឹងកក់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០១៦ ដើម្បីដាក់ញត្តិជូនលោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ប៉ុន្តែពួកគេត្រូវអាជ្ញាធររារាំងមិនឲ្យអាចដង្ហែរទៅមុខស្ថានទូតអាមេរិកឡើយ។ (ធីតា វីន/VOA)
លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីមានកិច្ចប្រជុំជាមួយលោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកក្នុងប្រទេសកម្ពុជា នៅឯសណ្ឋាគារ Raffle Le Royal ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ លោកចន ឃែរី បានបញ្ជាក់ពីការប្តេជ្ញាក្នុងការរឹតចំណងពាណិជ្ជកម្មទ្វេភាគីក៏ដូចជាការរឹតបន្តឹងចំណងទំនាក់ទំនងការទូត ទ្វេភាគីជាមួយប្រទេសកម្ពុជា។ (នូវ ពៅលក្ខិណា/VOA)
លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកក្នុងប្រទេសកម្ពុជា នៅឯសណ្ឋាគារ Raffle Le Royal ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ លោកចន ឃែរី បានបញ្ជាក់ពីការប្តេជ្ញាក្នុងការរឹតចំណងពាណិជ្ជកម្មទ្វេភាគីក៏ដូចជាការរឹតបន្តឹងចំណងទំនាក់ទំនងការទូត ទ្វេភាគីជាមួយប្រទេសកម្ពុជា។ (ផន បុប្ផា/VOA)