បទសម្ភាសន៍៖ គ.ជ.ប គួរតែពិនិត្យពិច័យឱ្យបានល្អិតល្អន់ពីមូលហេតុនៃសន្លឹកឆ្នោតមិនបានការ
Your browser doesn’t support HTML5
អ្នកតស៊ូមតិខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជាលើកឡើងថា អាជ្ញាកណ្ដាលរៀបចំការបោះឆ្នោតនៅកម្ពុជា ចាំបាច់ត្រូវពិនិត្យពិច័យឱ្យបានល្អិតល្អន់ ដើម្បីឆ្លុះបញ្ចាំងអំពីមូលហេតុផ្សេងៗដែលនាំឱ្យសន្លឹកឆ្នោតមិនបានការ មានចំនួនច្រើន«ជាង៤០ម៉ឺន ឬ៥០ម៉ឺនគឺថាប្រហាក់ប្រហែលកន្លះលានសំឡេង ហើយក្នុងចំណោមជាង៩លានហ្នឹង... ដើម្បីធានាអំពីការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការនៃការបោះឆ្នោតបន្ទាប់ទៀតប្រកបដោយប្រសិទ្ធភាពហើយធានាថាសំឡេងដែលមិនបានការហ្នឹងគឺថាមានតិចតួចបំផុតតាមដែលអាចធ្វើទៅបាន»។លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះក្នុងបទសម្ភាសន៍ក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»របស់វីអូអេកាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣៕