រូបភាព​ជុំវិញ​ពិភពលោក ០៩ មករា ២០១៩

គ្រិស្ត​សាសនិករ៉ូម៉ាំងកាតូលិកហ្វីលីពីន​ឆ្លង​ស្ពាន​ច្រើន​កុះ​ករ​ក្នុង​ក្បួន​ដង្ហែរ​រូបសំណាក​ព្រះយេស៊ូ​លី​ឈើ​ឆ្កាង​ដើម្បី​អបអរក្នុង​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។
 

កម្មករ​នៅ​រោងចក្រ​ឡឥដ្ឋ​មួយ​ប្រមូល​ឥដ្ឋ​ដាក់​រទេះ​នៅ​ក្នុង​ទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស។
 

សេះអ៊ីស្លង់​បន្លែង​នៅ​ទីក្រុង​ Wehrheim ក្បែរ​ក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។
 

ពពក​ខ្មៅ​គ្របដណ្តប់​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។
 

បុរស​បរិសុទ្ធ​​ហិណ្ឌូ​ពាក់​អង្កាំ​សម្រាប់​អធិដ្ឋាន​លេង​ឧបករណ៍​តន្រ្តី​នៅមាត់​ទន្លេ River Ganges មុន​នឹង​ពិធី​បុណ្យ «Kumbh Mela» ក្នុង​ទីក្រុង​ Prayagraj ដែល​ពីមុន​ត្រូវ​បាន​ស្គាល់ថា​ Allahabad ប្រទេស​ឥណ្ឌា។
 

រលក​បក់​មក​ច្រាំង​តាម​ផ្លូវ​ដើរ​របស់​ស្រុក​ al-Manara រដ្ឋ​ធានី Beirut ប្រទេស​លីបង់។
 

កម្មករ​រោងចក្រកាត់ដេរ​ក្នុង​ប្រទេស​បង់ក្លាដែស​កំទេច​រថយន្ត​មួយ​អំឡុង​បាតុកម្ម​មួយ​ក្នុង​ស្រុក Savar ជាយ​ក្រុង​ Dhaka។ កម្មករ​រោងចក្រ​កាត់ដេរ​រាប់​ពាន់​នាក់​បាតុកម្មទាមទារ​ដំឡើង​ប្រាក់​បៀវត្ស​ដោយ​បាន​បិទ​រោងចក្រ​អស់​រយៈពេល​បួន​ថ្ងៃ​មកហើយ​។
 

ព្រះវិហារ​ Adas Israel Synagogue នៃ​សាសនា​យូដា​របស់​ទីក្រុង​វ៉ាស៊ីនតោន​ដំបូង​និង​ចាស់ជាង​គេ​បំផុត​ ត្រូវ​បាន​គេ​ប្តូរ​ទៅ​ទីតាំងថ្មី​​ដែល​វា​នឹង​ក្លាយ​ជា​គ្រឹះ​សំខាន់​ក្នុង​សារមន្ទីរ​ Capital Jewish។
 

មន្រ្តី​នៃ​ក្រុម​សង្រ្គោះ​សត្វ​ព្រៃ​កេនយ៉ា​កាន់​សត្វ​អណ្តើក​មួយ​ចេញ​ពីទីតាំង​មួយ​ដែល​ជនជាតិ​ចិន​​ត្រូវ​បាន​ឃុំ​ខ្លួន​បន្ទាប់​ពី​ប្រតិបត្តិ​ការ​របស់​ប៉ូលិស​ដើម្បី​បញ្ឈប់​ការ​ជួញដូរ​ទំនិញ​ហាមឃាត់​ដែល​មាន​ដូចជា​ភ្លុក​ដំរី​ក្នុង​តំបន់ Kilimani រដ្ឋ​ធានី​ណៃរ៉ូប៊ី​ប្រទេស​កេនយ៉ា។