រូបភាព​ជុំ​វិញ​ពិភព​លោក ​០៩ មករា​២០១៧

នារី​ៗ​ស្លៀក​ឈុត​គីម៉ូណូ​បាន​អប​អរ​ការ​ឈាន​ចូល​វ័យ​២០ឆ្នាំ ដោយជិះ​ទោង​នៅ​សួន​កម្សាន្ត​ Toshimaen ក្នុងថ្ងៃឈប់សម្រាក​ជាតិនៃ​ទិវា​​ ​Coming of Age ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។

អ្នក​កាន់​សាសនា​កាន់​កាប់​ស្ពាន​ Jones ខណ​ដែល​ពួកគេ​ចូល​រួម​ក្បួន​ដង្ហែរប្រចាំ​ឆ្នាំនៅ​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។

ចៅក្រម​ពាក់​មួក​ដើម្បី​ចូល​រួម​ក្នុង​ពិធី​ចាប់​ផ្តើមឆ្នាំ​ស្រប​ច្បាប់​ថ្មី​នៅ​ហុង​កុង​ប្រទេស​ចិន។

ជនចំណាក​ស្រុក​ម្នាក់​កំពុង​បរិភោគ​អាហារ​ឥតគិត​ថ្លៃ​អំឡុង​ពេលព្រិល​ធ្លាក់​​នៅ​ខាង​ក្រៅ​​ឃ្លាំង​គយ​ដ៏​ចំណាស់​មួយ​ក្នុង​ទីក្រុង​ Belgrade ប្រទេស​ស៊ែ​ប៊ី។

សម្តេច​ប៉ាប Francis ឈរ​ថត​រូប​ជាមួយ​សមាជិកអង្គទូត​នៃ​ Holy See នៅ​ព្រះវិហារ Sistine Chapel នៅ​ពេល​បញ្ចប់កម្មវិធីសម្រាប់​ការ​ផ្លាស់​ប្តូរ​បែប​ប្រពៃណី​នៃ​ការ​ស្វាគមន៏​ឆ្នាំ​ថ្មី​នៅ​បុរី​វ៉ាទីកង់​កាល​ពីថ្ងៃទី០៩ មករា​ ២០១៧។

សមាជិក​នៃ​កងកម្លាំង​ប៉ូលិស​ពិសេស​កំពុង​យាម​ល្បាត​នៅ​ផ្លូវ​ថ្មើរ​ជើង​និងផ្លូវ​ផ្សារទំនើប​សំខាន់ៗអំឡុង​ពេល​ធ្លាក់​ព្រិល​នៅ​កណ្តាល​ទីក្រុង​អ៊ីស្តង់​ប៊ុល​ក្នុង​ប្រទេស​តួកគី។

បុរស​ម្នាក់​បាន​ស្ទាប​ម្ឈូស​ប្រធានាធិបតីអ៊ីរ៉ង់​​អាណត្តិ​មុន Akbar Hashemi Rafsanjani ដែល​បាន​ស្លាប់​ដោយសារ​គាំង​បេះ​ដូង​នៅវិហារ​ឥស្លាម​​ Jamaran ភាគខាង​ជើង​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់។

ចំហាយ​បាន​លេច​ចេញ​ពី​បំពង់​ផ្សែង​នៃ​រោង​ចក្រ​ថាមពល​កម្តៅ​នៅ​ក្បែរវិមាន​តំណាង​អវកាស​យានិក​សូវៀត​ Yuri Gagarin បុរ​ស​ដំបូង​ដែល​បាន​ទៅដល់អវកាសអំឡុង​ពេល​ព្រះអាទិត្យ​លិច​នៅ​ទីក្រុង​មូស្គូ​ប្រទេស​រុស៊្សី។

សាច់ញាតិ​កំពុង​រង់​ចាំ​ព័ត៌មាន​អំពី​កូបកម្ម​មួយ​ដែល​បាន​បញ្ចប់​ដោយ​មាន​អ្នក​ទោស​យ៉ាង​តិច​៤​នាក់​បាន​ស្លាប់​នៅ​ខាង​ក្នុង​មន្ទីរឃុំឃាំង​សាធារណ Desembargador Raimundo Vidal Pessoa នៅ Manaus ទីក្រុង​ Amazonas ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃទី ០៨ មករា ២០១៧។

កម្មករ​កំពុង​ត្រួត​ពិនិត្យ​អន្លង់​មួយ​នៅទីក្រុង​ Philadelphia រដ្ឋ Pennsylvania។ ក្រសួង​ធនធានទឹក​រដ្ឋ Philadelphia និយាយ​ថាការ​បែក​ធ្លាយ​ប្រព័ន្ធ​ទឹក​ជា​មូលហេតុ​ដែលធ្វើ​ឲ្យ​ផ្លូវ​បាក់ទៅជា​អន្លង់។

តារា​សម្តែង​ Meryl Streep ទទួល​ពានរង្វាន់​​ Cecil B. DeMille ក្នុង​កម្មវិធីប្រគល់​ពាន​រង្វាន់​ Golden Globe ប្រចាំ​ឆ្នាំលើកទី៧៤ នៅ​ទីក្រុង Beverly Hills រដ្ឋកាលីហ្វ័រញ៉ាកាល​ពីថ្ងៃទី០៨ មករា ២០១៧។

អ្នក​រាំ​របាំ​នៅ​មហោស្រព​ Legend Lin Dance កំពុង​រាំ​«The Eternal Tides» នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​សាល​តន្រ្តី​ជាតិនៅ​តៃប៉ិ កោះ​តៃវ៉ាន់។

សត្វទីទុយ​ទំ​នៅ​លើ​មែកឈើ​មួយ​នៅ​ក្បែរ​ភូមិ​នៃទីក្រុង Vasilkova ប្រទេស​បេឡា​រុស។​