គណៈកម្មាធិការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​អាមេរិក​ចេញ​របាយការណ៍​ចុងក្រោយ

Your browser doesn’t support HTML5

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ដែល​ស៊ើប​អង្កេត​លើ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០២១ លើ​វិមាន​សភា​អាមេរិក បាន​ចេញ​របាយការណ៍​ចុងក្រោយ​អំពី​ការ​រក​ឃើញ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ​កន្លង​ទៅ​នេះ។ បន្ទាប់ពី​បាន​ស៊ើប​អង្កេត​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​និង​មាន​ភស្តុតាង​ជាង​មួយ​ពាន់​មក ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថា​បាន​ដើរ​តួនាទី​ចម្បង​នៅ​ក្នុង​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ប៉ុនប៉ង​ច្រានចោល​លទ្ធផល​បោះឆ្នោត​ឆ្នាំ ២០២០។ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​សភា​អាមេរិក​អ្នកស្រី Katherine Gypson រាយការណ៍​លម្អិត​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួលដូចតទៅ៕