រូបភាព​ជុំវិញ​ពិភពលោក ០៤ មករា ២០១៧

ស្រ្តី​ម្នាក់​បណ្តើរ​ឆ្កែ​ឆ្លងកាត់​ផ្លូវ​គ្របដណ្តប់​ដោយ​ព្រិល​នៅតាម​ផ្លូវទឹក Rideau Canal ទីក្រុង Ottawa រដ្ឋ Ontario ប្រទេស​កាណាដា។

ព្រះសង្ឃ ទីបេកំពុង​រង់ចាំ​ទឺក​ដោះ​គោរ​ដើម្បី​ចែក​ទៅ​ដល់​អ្នក​គោរព​សាសនា​ដែល​កំពុង​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​សាសនា​ដោយអ្នក​ដឹក​នាំ​ជនជាតិ​ទីបេ The Dalai Lama អំឡុង​ព្រឹត្តិការណ៍​ Kalachakra នៅ Bodhgaya​ ប្រទេស​ឥណ្ឌា។

លោក​សមាជិក​សភា​ខាង​គណ​បក្ស​ប្រជា​ធិបតេយ្យ Chuck Schumer និង​មេដឹក​នាំ​តំណាង​រាស្រ្ត​ Nancy Pelosi ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានាធិបតី​ Barack Obama អំពី​កិច្ច​ខំប្រឹង​ប្រែង​ក្នុង​សភា​របស់​គណ​បក្សសាធារណ​រដ្ឋដើម្បី​លុប​កមកម្មវិធី​ថែរក្សា​សុខភាព​ Affordable Care Act នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

នេះ​ជា​ប្រតិកម្ម​របស់អ្នក​ជិះ​កង់​ជនជាតិ​បារាំង​លោក Robert Marchand អាយុ១០៥​ឆ្នាំនៅ​ពេល​ដែល​លោក​បាន​ជិះ​កង់​ចម្ងាយ​២២.៥២៨​គ.ម ក្នុង​រយៈពេល​មួយ​ម៉ោង​ដើម្បី​បំបែក​កំណត់​ត្រា​ថ្មីនៅ​សាល​ Velodrome National ទីក្រុង​ Montigny-les-Bretonneux ភាគ​និរតី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

បុរសពីរ​បី​នាក់​កំពុង​វាយដណ្តើមដូង​ដែល​មាន​ប្រេងដើម្បី​អបអរបុណ្យឯករាជ្យ​ជាតិ​ប្រទេស​មីយ៉ាន់ម៉ា​ទី​៦៩​នៅ​ទីក្រុង Yangon។

មនុស្ស​ជា​ច្រើន​បាន​ទៅ​មើល​រូបចម្លាក់​ទឹកកកដែល​ត្រូវ​បាន​បំភ្លឺ​ដោយ​ភ្លើង​ពណ៌​នៅ​ពិធី​បុណ្យ Harbin Ice និង Snow ដើម្បី​ប្រារព្ធ​ឆ្នាំ​ថ្មី​ ក្នុង​ទីក្រុង​ Harbin ប្រទេស​ចិន។

សមាជិក​សភា​លោកស្រី Tammy Duckworth ពរ​កូន​ស្រី​របស់​នាង​​ឈ្មោះ​ Abigail នៅ​ក្នុង​ពិធី​ស្បថ​សាកល្បងចូល​កាន់​តំណែង​​មួយ​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក Joe Biden អំឡុង​ពិធី​បើក​ប្រជុំ​សភា​ទី១១៥ នៅ​វិមាន​ Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពីថ្ងៃទី​០៣ មករា ២០១៧។

អ្នក​ចូល​រួម​កម្មវិធី​ម្នាក់​សាកល្បង​កញ្ចក់​តែង​មុខ YouCam ដែល​បង្ហាញ​ការតែង​មុខ​ខុស​ៗគ្នា​ដោយ​មិន​បាច់​ប្រើ​ប្រាស់​ផលិតផលពិតៗ​នៅ​ក្នុង​កម្មវិធីបង្ហាញ​ផលិតផល​អេឡិចត្រូនិក​ក្នុង​ទីក្រុង Las Vegas រដ្ឋ  Nevadaកាល​ពីថ្ងៃទី​០៣ មករា ២០១៧។

នាង Diana Pinheiro (ខាងលើ) និង​កូនស្រី​ឈ្មោះ​ Rose នៅ​ខាង​ក្រៅ​វិទ្យាស្ថាន Medical Legal ក្នុង​រដ្ឋ Manaus ប្រទេស​ប្រេស៊ីល បន្ទាប់​ពី​ទទួល​ដំណឹង​ថា​កូន​ប្រុស​របស់​នាង​ Ronei គឺ​ជា​អ្នក​ទោស​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ចំណោម​អ្នកឯទៀត​អំឡុង​កូបកម្ម​ក្នុង​គុក​កាល​ពី​ថ្ងៃទី​០៣ មករា ២០១៧។

រូបចម្លាក់​ចម្រុះ​ពណ៌​ត្រូវ​បាន​ឃើញ​កំពុង​ឡើង​ជញ្ជាំង​អគារ​មួយ​នៅ​ទីក្រុង​កំពង់​ផែ Duesseldorf ប្រទេស​អាល្លឺម៉ង់។

ជន​ជាតិ​អាហ្វហ្គានីស្ថាន​កំពុង​ដើរ​នៅ​ក្នុង​ព្រិល​ក្នុង​សង្កាត់ Paghman ទីក្រុង Kabul។