រូបភាព​ជុំ​វិញ​ពិភពលោក ៣០ មករា ២០១៧

នាង​ Iris Mittenaere នៃ​ប្រទេស​បារាំង​បក់ដៃ​ទៅ​កាន់​ទស្សនិក​ជន​បន្ទាប់​ពី​នាង​ត្រូវ​បាន​បំពាក់​ម្កុដ​ជា​បរកញ្ញា​ចក្រវាឡ២០១៦ ​នៅ​ទីក្រុង Pasay ភាគ​ខាងត្បូង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វី​លីពីន​កាល​ពី​ថ្ងៃទី​៣០ មករា ២០១៧។
 

ជន​ភៀស​ខ្លួន​កំពុង​កម្តៅ​ខ្លួន​ឯង​នៅជុំ​វិញ​ភ្លើង​មួយឯឃ្លាំង​គេ​បោះ​បង់​ចោល​ទីក្រុង​ Belgrade ប្រទេស​ស៊ែប៊ី។

កីឡាករ​តេនីស​នាង​ Roberta Vinci ប្រទេស​អ៊ីតាលី​ អ្នកចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​តេនីស​នារី​ឆ្នាំ២០១៧​ កំពុង​សាក​បាញ់​កាំភ្លើង​ធំ​នៅ​បន្ទាយ Saint Peter និង Paul ក្នុង​ទីក្រុង​ St.Petersburg ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃចន្ទ​ ទី​៣០ មករា ២០១៧។

មេធាវី​មួយ​ក្រុម​កំពុង​ធ្វើ​ការ​នៅ​ខាង​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ JFK ទីក្រុង​ញូវយ៉ក។ ពួកគេ​ព្យាយាម​ជួយ​អ្នក​ដំណើរ​ដែល​ត្រូវ​បាន​ប៉ះពាល់​ដោយ​បញ្ជា​ហាម​ឃាត់​ជន​ភៀស​ខ្លួន​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ត្រាំ។

អ្នក​ដំណើរ​ប្រមូល​ផ្តុំ​គ្នាបន់​ស្រន់​នៅ​កន្លែង​ប្រមូល​វ៉ាលី​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បញ្ជា​របស់​លោក​ត្រាំ​ដែល​ហាមឃាត់​អ្នក​ដំណើរ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Dallas/Fort Worth ទីក្រុង​ Dallas រដ្ឋ​តិចសាស កាល​ពី​ថ្ងៃទី​២៩ មករា ២០១៧។

ប្រជាជន​​នៅ​ក្នុង​តំបន់​កំពុង​មើល​ព្រៃ​កំពុង​ឆេះក្នុង​ទីក្រុង Portezuelo ប្រទេស​ឈីលី​កាល​ពី​ថ្ងៃទី​២៩ មករា ២០១៧។ ប្រធានាធិបតី​ឈីលី Michelle Bachelet បាន​ប្រកាស​ថា​ប្រទេស​នេះ​នឹង​បន្ត​វិធានការ​ការពារ​ភ្លើង​ឆេះ​ព្រៃ ដែលជា​បាតុភូត​ធម្មជាតិ​មួយ​ដ៏​ធំ​កើត​មាន​អស់​រយៈពេល​រាប់រយ​ទសវត្សរ៍​មក​ហើយ​ យោងតាម​របាយការណ៏​របស់​រដ្ឋាភិបាល។

អ្នក​កាន់​ទុក្ខ​​លើក​​ម្ឈូស​លោក​ Ko Ni មេធាវី​លេចធ្លោ​របស់​មូស្លីម​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី​២៩ មករា ទៅកាន់ទីបញ្ចុះ​សព​មូស្លីម​ទីក្រុង​ Yangon កាល​ពី​ថ្ងៃទី​៣០ មករា ២០១៧។

សមាជិក​ម្នាក់​របស់​ក្រុម​តបតនឹង​ការ​បំពុល​ប្រមូល​គំរូ​ពី​ប្រេង​ដែល​បាន​ហៀរ​​នៅ​ឆ្នេរ​ មួយ​ថ្ងៃ​បន្ទាប់​ពី ធុង​សាំង​និងនាវា​ដឹក​សាំង​បានបុកគ្នា​នៅ​កំពង់​ផែ​ Kamarajar តំបន់ Ennore នៃ​ទីក្រុង​ Chennai កាល​ពី​ថ្ងៃទី​៣០ មករា ២០១៧។

អ្នក​ពន្លត់​អគ្គិភ័យ​និង​អ្នក​កាន់ទុក្ខ​ប្រមូល​ផ្តុំ​គ្នា​ជុំ​វិញ​ឡាន​ទឹក​ដែល​ដឹក​ម្ឈូស​ជាច្រើន​របស់​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ដែល​អគារ​ដ៏​ចាស់​បំផុត​ក្នុង​ទីក្រុង​នេះ​បាន​រលំ​បន្ទាប់​ពី​មាន​អគ្គិភ័យ​មួយ​អំឡុង​ពេល​ពិធី​បុណ្យ​សព​ក្នុង​រដ្ឋធានី​ Tehran។

រូបភាព​របស់​កូន​ខ្លានៅ​ក្នុង​សួន​សត្វ​ខ្លា Sriracha ក្នុង​ខេត្ត​ Chonburi ប្រទេស​ថៃ។

អ្នក​វៃកណ្តឹង​ ឬ «Joaldunak» ក្នុង​ភាសា​ Basque ហែ​ជាមួយ​នឹង​កណ្តឹង​គោ​ដ៏​ធំ​ព្យួរ​លើ​ក្បាល​របស់​ពួកគេ​នៅពេល​ត្រឡប់​ពី​ពិធី​បុណ្យបុព្វបុរស​នៃ​ទីក្រុង​ Ituren ភាគ​ខាង​ជើង​ខេត្ត Navarra នៃ​ប្រទេស​អេស្ប៉ាញ​។

ពិធី​បុណ្យ​នេសាទ​ត្រី​ទឹកកក Hwacheon ភាគឦសានទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង។​

អ្នក​ហែល​ទឹក​កក​ម្នាក់​ហែល​ក្នុង​ព្រែក​ Ourcq ដែល​កក​ផ្នែក​មួយ​ចំនួន​នៅ​ Pantin ក្បែរ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ កាល​ពី​ថ្ងៃទី​២៩ មករា ២០១៧។