​រូប​ភាព​ជុំវិញ​ពិភពលោក ២៩​ មករា ២០១៩ 

  • VOA English

ក្រុម​អ្នក​ជួយសង្រ្គោះ​ទាញ​សាកសព​មួយ​ចេញ​ពី​ភក់​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​បាក់​ទំនប់​មួយ​នៅ​ក្រុង Brumadinho ប្រទេស​ប្រេស៊ីល។

ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​ហ្វឹកហាត់​កាយសម្ព័ន្ធ​បែប​ប្រពៃណី​ឥណ្ឌា «Mallakhamb» នៅ​ក្រុង​ Ahmedabad ប្រទេស​ឥណ្ឌា។

ស្រ្តី​វ័យ​ចំណាស់​ជនជាតិ​អាហ្ស៊ីប​ វ័យ​៧៦​ឆ្នាំ ហែល​ទឹក​អំឡុងពេល​ហ្វឹកហាត់​មួយ​នៅ​ក្រុង​គែរ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១៨។

ក្រុម​អ្នក​ជួយ​សង្រ្គោះ​ម្នាក់​បង្ហាញ​ភាព​តឹងតែង​អារម្មណ៍​អំឡុង​ពេល​ស្វែងរក​អ្នក​នៅ​រស់​បន្ទាប់​ពី​មាន​ការ​បាក់​ទំនប់​នៅ​ក្រុង Brumadinho ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១៩។

​ស្រ្តី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ជូន​ប្រាក់​នៅ​ផ្សារ​លក់​អាហារ​បោះ​ដុំ​មួយ​នៅ​ក្រុង​ការ៉ាកាស ប្រទេស​វេណេស៊ុយអេឡា។ 

រូបថត​ពី​អាកាស​បង្ហាញ​ពី​ទេសភាព​ក្រុង​ Tromso ប្រទេស​នរវ៉េស។ 

ឡាន​ដឹកទំនិញមួយ​ដែល​ត្រូវ​បាន​ព្យុះ​សង្ឃរា​បោក​ឲ្យ​ក្រឡាប់​នៅ​ក្រុង​ឡាហាវាន ប្រទេស​គុយបា។​

ក្រុម​អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​ជំនឿ​មួយ​​ដើម្បី​កម្ចាត់​ព្រលឹង​បិសាច​​នៅ​ក្រុង​ Ituren ប្រទេស​អេស្ប៉ាញ។

ទាជិះ​លើ​ទឹក​ត្រូវ​បាន​ដាក់​តម្រៀប​លើ​បឹង​មួយ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។

ក្មេង​ស្រី​ម្នាក់​ដើរ​នៅ​លើ​ផ្លូវដើរ​រៀបជា​កញ្ចក់​មួយ​នៅ​ជាន់​ទី​៧៨​ នៃ​អគារ​ King Power Mahanakhon នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ។