រូបភាព​ជុំ​វិញ​ពិភពលោក​ ២៥ មករា ២០១៧

ស្រ្តី​ជនជាតិ​អ៊ីរ៉ាក់​គ្រប​កូន​ស្រី​របស់​នាង​អំឡុង​អាកាស​ធាតុ​ត្រជាក់​បន្ទាប់​ពី​បាន​រត់​ភៀស​ខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អ៊ីរ៉ាក់ និងកង​យោធា​រដ្ឋឥស្លាម​ក្បែរ​ទីក្រុង Mosul។

ប្រជាជន​ដើរ​គំនរ​បែក​បាក់​បន្ទាប់​ពីការ​វាយ​ប្រហារ​មួយ​នៅ​ក្រៅ​សណ្ឋាគារ​ក្នុង​ទីក្រុង Mogadishu ប្រទេស​សូម៉ាលី។ យ៉ាងហោច​ណាស់​មនុស្ស​២៨ នាក់​បានស្លាប់​បន្ទាប់​មាន​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ឡាន​ចំនួន​២ខាង​ក្រៅ​សណ្ឋាគារ​ដ៏​មាន​ប្រជា​ប្រិយ​នេះ​ហើយ​ខ្មាន់​កាំ​ភ្លើង​បាន​ព្យាយាម​ចូលក្នុង​អគារ​និង​ធ្វើ​ការ​បាញ់​ប្រហារ​​នេះ​បើ​យោង​តាម​ប៉ូលិស​និយាយ។

ក្រុម​សាក​ល្បង​ការ​ហោះ​ហើរ​ Royal Saudi Hawks នៃ​កងកម្លាំង​អាកាស​សាអ៊ូឌី សម្តែង​នៅក្នុង​ពិធី គម្រប់​ខួប​ទី ៥០ នៃ​ការ​បង្កើតសាលា​យោធា​ផ្នែក​អាកាស​ King Faisal នៅមូលដ្ឋាន​អាកាសរបស់​ព្រះមហាក្សត្រ​ Salman ក្នុង​ទីក្រុង​ Riyadh។

សិស្សសាលា​ឥណ្ឌា​បាន​ឈរ​ជា​ទម្រង់​រូប​រាង​ទង់ជាតិ​អំឡុង​ដើម្បី​អបអរ​ទិវា​សាធារណ​រដ្ឋនៅ​ទីក្រុង Chennai។

សកម្មជន​ សន្តិភាព​បៃតង (Greenpeace) បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹ​ងលោក​ត្រាំ​នៅពេល​ដែល​ពួកគ​បង្ហាញ​បដា​មួយ​សរសេរ​ថា «ប្រឆាំង» ​ព្យួរ​នឹង​សន្ទូចសាង​សង់ក្បែរ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សត្វ​កណ្តៀរ​មួយ​ក្បាលទំ​លើ​ច្រមុះ​របស់​លោក Rafael Nadal ជនជាតិ​អេស្ប៉ាញ​អំឡុង​ការ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រាត់​ជាមួយ​នឹង​លោក​ Milos Raonic ជនជាតិ​កាណាដា​ក្នុង​ការ​ប្រកួត​កីឡា​តេនីស​អូស្រ្តាលី​ក្នុង​ទីក្រុង Melbourne។

អ្នក​ភូមិ​នៅ​ក្នុង​ភ្លើង​ឆេះ​ព្រៃ​មួយ​ក្នុង​ទីក្រុង​ Litueche តំបន់ O'Higgins ខាងត្បូង​ប្រទេសឈីលីកាល​ពីថ្ងៃទី​២៤ មករា ២០១៧។

អ្នកបង្ហាញ​ម៉ូត​ស្លៀក​ពាក់​ការ​ច្នៃ​ប្រឌិត​របស់​ Jean-Paul Gaultier នៅ​ក្នុង​ការ​បង្ហាញ​ម៉ូត​ជាន់​ខ្ពស់​រដូវ​ផ្ការីក​និង​រដូវ​ក្តៅ​​២០១៧ រៀបចំ​ដោយ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

អ្នក​ភូមិជនជាតិ Kashmiri ​​ចំណាស់ម្នាក់ដើរ​​កាត់​ព្រិល​ក្នុង​ទីក្រុង​ Gund ប្រហែល​៧០ គ.ម. ភាគឦសានទីក្រុង Srinagar ប្រទេស​ឥណ្ឌា។

កុមារក្នុង​សាលា​បណ្តុះ​បណ្តាល​ Ostro ស្លៀក​ពាក់​សម្លៀក​បំពាក់​អាពាហ៌ពិពាហ៌​ប្រពៃណី​ Sorbian ក្នុង​ឱកាស​នៃទិវា​ Vogelhochzeit (អាពាហ៌ពិពាហ៌បក្សី​) ភាគ​ខាងកើត​ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​កំពុង​ស្ទូចត្រី​តាម​រន្ធ​ទឹក​កក​មួយ​នៅ​ឈូងសមុទ្រហ្វាំងឡង់ ទីក្រុង​ St. Petersburg ប្រទេស​រុស្ស៊ី។

អ្នក​រាំ​របាំ​ស្លៀក​ពាក់​ជារូបសំណាក​សេរីភាព​កំពុង​មើល​ការ​សម្តែង​របស់​អ្នក​ផ្សេង​ទៀត​ក្នុង​ការិយាល័យ​អភិបាល​ Saxony ទីក្រុង​ Dresden ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​ដើរ​ក្រោម​ភ្លើង​គោម​និង​ការ​តាក់​តែង​ដើម្បី​អបអរ​ពិធី​ចូល​ឆ្នាំ​ចិនថ្មី​ខាង​មុ​ខនេះ​នៅ​ទីសក្ការបូជា​ជាយ​ក្រុង​បាង​កក ប្រទេស​ថៃ។

អ្នក​សិល្បៈ​ម្នាក់​សម្តែង «Skokov troop» ក្នុង​មហោស្រព​សម្តែង​សៀកអន្តរជាតិ​ទី​៤១ Monte-Carlo ប្រទេស​ម៉ូណាកូ​កាល​ពី​ថ្ងៃទី​២៤​ មករា ២០១៧។

អ្នក​សម្អាត​ផ្លូវ​កំពុង​បរិភោគ​អាហារ​ដើម្បី​អបអរ​ទិវា​នៃ​រដូវ​ផ្ការីកខាង​មុខ​ក្នុង​ខេត្ត​ Shaaxin ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី​២៤ មករា ២០១៧។