រូបភាព​ជុំវិញ​ពិភពលោក ២២ មករា ២០២០

ស្ត្រី​ម្នាក់​អោបថង់បន្លែជាច្រើន​លើ​ម៉ូតូ​មួយ​តាម​ផ្លូវ​ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា។

អ្នក​សម្តែង​សិល្បៈ​ស្លៀក​ឈុត​ប្រពៃណី​ពី​រដ្ឋ Rajasthan រាំរបាំ​អំឡុង​ថ្ងៃបុណ្យហែក្បួន​សាធារណៈរដ្ឋ Republic Day ក្នុង​ទីក្រុង​ញូវដែលី។

ស្ត្រីម្នាក់​លេង​ជាមួយ​ក្មេង​ម្នាក់​ក្នុង​សួន Tushino ទីក្រុង​ម៉ូស្គូ​ បន្ទាប់ពី​ព្រិលធ្លាក់។

ទឹក​ភក់​ពី​ទន្លេ Hayarkon ហូរ​ចូល​មក​សមុទ្រ​មេឌីទែរ៉ាណេ ក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ​ងាកក្រោយ​បន្ទាប់ពី​មាន​អ្នក​សារព័ត៌មាន​ស្រែក​សួរ​សំណួរ​មួយ​ នៅពេល​ដែល​សន្និសីទកាសែត​បាន​បញ្ចប់​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោកក្នុង​ទីក្រុង​ Davos ប្រទេស​ស្វីស។

មនុស្ស​ពីរនាក់​ថត​រូបនៅលើ​ស្ពាន​បាក់​ក្នុង​ទីក្រុង Malgrat ក្បែរទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។