រូបភាព​ជុំវិញពិភពលោក ២១ មករា ២០២០

សត្វ​ស្លាប​ហោះលើ​ទូក​មួយ​លើ​ទន្លេ Yamuna នៅពេល​ដែល​មេឃ​កំពុង​ចុះ​អាប់​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

ក្មេង​ស្រី​ភៀស​ខ្លួន​ជនជាតិ​ហុងឌូរ៉ាស​កំពុង​លេង​នៅ​ជិត​ទាហានជាតិ​ម៉ិកស៊ិក​​ នៅព្រំដែនជាមួយ​នឹង​ប្រទេស​ក្វាតេម៉ាឡា ក្បែរ​ទីក្រុង Ciudad Hidalgo ប្រទេស​ម៉ិកស៊ិក។

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដើរ​កាត់​ផ្សែង​​ដុតកង់ឡាន​ដើម្បី​បិទ​ផ្លូវទីក្រុង​ពិសិដ្ឋរបស់​អ៊ីរ៉ាក់​គឺទីក្រុង Najaf។

សត្វខ្លា Itza ដែល​ជាខ្លា​មួយ​ក្បាល​ក្នុង​ចំណោម​ខ្លា១៧ក្បាល​ដែល​ត្រូវ​បាន​គេ​សង្រ្គោះ​ពី​វង់សៀកក្វាតេម៉ាឡា​ ត្រូវ​បាន​គេ​ព្រលែង​នៅ​សួន​ការពារ​សត្វ​ព្រៃអន្តរជាតិ​ក្វាតេម៉ាឡាក្នុង​ទីក្រុង Winburg អាហ្រ្វិកខាងត្បូង។

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​មាន​ដឹក​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ត្រាំ​ហោះ​កាត់ Swiss Alps ទៅកាន់​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ Davos ប្រទេស​ស្វីស។

ស្ត្រីម្នាក់​ត្រូវ​បាន​គេ​ថតអំឡុង​ព្យុះ Gloria នៅឆ្នេរ Maresme ទីក្រុង Badalona ក្បែរទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។