រូបភាពជុំវិញពិភពលោក ២០ មករា ២០២០

  • VOA English

ពលរដ្ឋចំណាកស្រុក ដែល​ភាគច្រើនជាជនជាតិហុងឌុយរ៉ាស ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដោយឆ្លងស្ពានអន្តរជាតិដែលភ្ជាប់ក្រុង Tecum Uman នៃប្រទេសក្វាតេម៉ាឡា ជាមួយក្រុង Ciudad Hidalgo នៃប្រទេសម៉ិចស៊ិក។ 

បាតុករឈរនៅខាងក្រៅតំបន់សន្តិសុខមុនពេលមានការប្រមូលផ្តុំគាំទ្រការប្រើកាំភ្លើងនៅក្រុង Richmond រដ្ឋ Virginia។ 

សិស្សសាលាកំពុងរៀននៅទីវាលមួយនៅស្រុក Qarghayi ខេត្ត Laghman ប្រទេសអាហ្វហ្គានីស្ថាន។ 

អ្នកទេសចរថតរូបជាមួយរលកអំឡុងពេលមានព្យុះ "Gloria" នៅឆ្នេរ Barceloneta នៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។ 

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson លោតឡើងលើ ពេលធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅអំឡុងពេលកិច្ចប្រជុំកំពូលវិនិយោគអង់គ្លេសនិងអាហ្វ្រិកនៅក្រុងឡុងដ៍។ 

អាចារ្យសាសនាគ្រឹស្តឈរជុំវិញអាងទឹកមួយអំឡុងពេលពិធីបុណ្យ Timkat នៅក្រុង Gondar ប្រទេសអេត្យូពី។