រូបភាពជុំវិញពិភពលោក ០២ មករា ២០១៧
អគារមួយលេចចេញពីស្រទាប់អាប់ដ៏ក្រាស់នៅទីក្រុងយ៉ាងចូវ ភាគខាងកើតខេត្ត Jiangsu ប្រទេសចិន
មនុស្សម្នានាំគ្នាលើកម្ឈូសរបស់ជនរងគ្រោះ Yunus Gormek អាយុ ២៣ឆ្នាំ ដែលបានស្លាប់នៅក្នុងការវាយប្រហារក្នុងក្លឹបមួយនៅ Reina នៅក្នុងពិធីបុណ្យសពរបស់គាត់ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ជនជាតិ Kashmiri ម្នាក់កំពុងដើរកាត់ទឹកកកនៅ Kokernag ១០០គ.ម ខាងត្បូង Srinagar ប្រទេសឥណ្ឌា។
បុរសម្នាក់ដើរជាមួយសត្វអូដ្ឋរបស់គាត់កាត់វាលខ្សាច់ Liwa ដែលមានចម្ងាយ២៥០គ.ម ភាគខាងលិចឈូងសមុទ្រ Abu Dhabi អំឡុងពិធីបុណ្យ Liwa Moreeb Dune ២០១៧។
ប្រជាជនកំពុងមើលរថយន្តដែលបានឆេះនៅកន្លែងដែលត្រូវបានបំផ្ទុះគ្រាប់បែកនៅសង្កាត់ Sadr City ទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
ទូកក្បូនមួយដែលពេញទៅដោយអ្នកដំណើរដែលមិនអាចគ្រប់គ្រងបាននៅកណ្តាលសមុទ្រ Mediterranean ប្រហែល៦៧គ.មពីឆ្នេរលីប៊ីមុនពេលដែលអ្នកយាមសមុទ្រពីអង្គការប្រទេសអេស្ប៉ាញ NGO Proactiva Open Arms សង្រ្គោះអ្នកដំណើរទាំងអស់ចំនួន១១២នាក់រួមទាំងស្រ្តីពពោះម្នាក់និងក្មេងចំនួន៥នាក់។
ស្លាកសញ្ញាហូលីវូដដែលមើលឃើញពីស្ថានីយទូរទស្សន៍និងភាពយន្តរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងត្រូវបានខូចទ្រង់ទ្រាយក្នុងរយៈពេលមួយយប់នៅ Hollywood Hills ក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី០១ មករា ២០១៧។
ជនចំណាកស្រុកអាហ្រ្វិកម្នាក់ឈរនៅលើកំពូលរបងព្រំដែនខណដែលប៉ូលិសអេស្ប៉ាញឈរយាមនៅខាងក្រោមអំឡុងការបរាជ័យក្នុងការព្យាយាមឆ្លងកាត់ទៅក្នុងដែនដីប្រទេសអេស្ប៉ាញរវាងប្រទេសម៉ារ៉ុកនិងតំបន់ព្រំដែន Ceuta ភាគខាងជើងអាហ្វ្រិកនៃប្រទេសអេស្ប៉ាញកាលពីថ្ងៃទី០១ មករា ២០១៧។
ប្រជាជនកំពុងជិះស្គីទឹកកកនៅទន្លេ Doubs នៅឯព្រំដែនបារាំងនិងស្វីសទីក្រុង Les Brenets ប្រទេសស្វីស។