រូបភាពជុំវិញ​ពិភពលោក ១៦ មករា ២០១៧

កងកម្លាំង​ប្រតិបត្តិ​ពិសេស​របស់​អ៊ីរ៉ាក់ (ISOF) មាន​ប្រតិកម្មបន្ទាប់​ពី​ឡាន​បាន​ផ្ទុះ​អំឡុង​ការ​ប្រតិបត្តិ​មួយ​ដើម្បី​សម្អាត​ស្រុក​ al-Andalus របស់សកម្មជន​​រដ្ឋ​ឥស្លាមនៅ​ទីក្រុង​ Mosul។

រដ្ឋមន្រ្តី​ជប៉ុន​លោក Shinzo Abe (ឆ្វេង) និង​រដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc (ឆ្វេងទី២) រួមជាមួយ​ប្រពន្ធរបស់​ពួកគាត់​លោកស្រី Akie Abe និង​លោកស្រី Tran Nguyet Thu ទស្សនា​ក្រុម​ទាហាន​ផ្តល់​កិត្តិយស​នៅ​វិមាន​ប្រធានាធិបតី​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

បុរស​ម្នាក់​កំពុង​សម្អាត​ព្រិល​ពី​ដំបូលនៅទីក្រុង​ Oishida នៃ Yamagata Prefecture ប្រទេស​ជប៉ុន។

ទស្សនិក​ជន​កំពុង​មើល​ការ​តម្លើងប្រព័ន្ធ​ឌីជីថល​​ដែល​ជាផ្នែក​មួយ​នៃ​ «រាំ! ពិពណ៌សិល្បៈ សិក្សា​និង​កម្សាន្ត» ដោយ​ក្រុម​ជនជាតិជប៉ុន​ឈ្មោះ​ថា teamLab នៅ​តៃប៉ិ​ ប្រទេស​តៃវ៉ាន់។

ក្រុម​ជួយ​សង្គ្រោះ​កំពុង​ធ្វើការ​នៅ​កន្លែង​ដែល​យន្តហោះដឹក​ទំនិញ​​តួកគីបាន​ធ្លាក់​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ ភូមិ Dacha-Suu ខាងក្រៅ​ទីក្រុង​ Bishkek។ មនុស្ស​យ៉ាងតិច​៣៧ នាក់បាន​ស្លាប់រួម​មាន​អ្នក​ដែល​រស់​នៅ​​ក្នុង​តំបន់​ដែល​ជាប់​នឹង​អាកាសយានដ្ឋាន​ Manas ក៏ដូចជា​អ្នក​ដែលបាន​ស្លាប់​លើ​យន្តហោះ។

ប្រធានយោធា​ឥណ្ឌូនេស៊ី​លោក Gatot Nurmantyo លោក​ប្រធានាធិបតី Joko Widodo និង​មេប៉ូលិស​ Tito Karnavian ឈរ​លើរថយន្ត​យោធាទឹក Anoa ២​អំឡុង​ពេល​ឆ្លង​កាត់​បឹង​មួយ​នៅ​ទីក្រុង​ហ្សាការតា។ រូប​ភាព​ដោយ​ Antara Foto។

អ្នក​ទោស​កំពុង​ដឹក​ជញ្ជូន​សព​បន្ទាប់​ពី​កូដកម្ម​នៅ​ក្នុង​គុក​មួយ​នៅទីក្រុង​​ Natal នៃ​រដ្ឋ Rio Grande do Norte state ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃទី ១៥ មករា ២០១៧។

ក្រុម​ប្រជាជន​ផ្លាស់​ទី​លំនៅ​ដែល​បាន​គេច​ខ្លួន​ពីក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​ កំពុង​ឆ្លង​កាត់ស្ពាន​នៅ​ក្នុង​ភូមិ​ Al-Muthanna នៃ​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃទី​១៥ មករា ២០១៧។

ទូក​តូច​មួយ​​បាន​ជាប់​នៅ​ក្នុង​ទន្លេ Danube ដែល​បាន​កក​នៅ​ទីក្រុង Belgrade ប្រទេស​ស៊ែប៊ី។

អ្នកបង្ហាញ​ម៉ូត​ម្នាក់​បង្ហាញ​ពី​ការ​ច្នៃ​ប្រឌិត​មួយ​សម្រាប់​ក្រុម​ហ៊ុន​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ Moncler Gamme Bleu អំឡុង​កម្មវិធី​បង្ហាញ​ម៉ូត​បុរស​ក្នុង​រដូវស្លឹក​ឈើ​ជ្រុះ​និង​រដូវ​រងា​ឆ្នាំ២០១៧-២០១៨ នៅ​ឯទីក្រុង Milan ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃទី​១៥ មករា​ ២០១៧។

ប្រជាជន​កំពុង​ទស្សនា​សួន​អូឡាំពិក​ពេល​ព្រិល​ធ្លាក់​ក្នុង​ទីក្រុង​ Munich ប្រទេស​អាល្លីម៉ង់។

ស្រ្តី​ម្នាក់​រុំ​មុខ​របស់នាង​ជាមួយ​នឹង​កន្សែង​នៅ​ពេល​ដែល​នាង​កំពុង​បើកបរ​តាម​ផ្លូវ​នៅ​ក្នុង​ថ្ងៃនៃ​រដូវ​រងា ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​នៅ​ក្រៅ​ស្រុក​ហែល​ទឹក​នៅ​ក្នុង​សមុទ្រ​ឯឆ្នេរ Barra da Tijuca ក្នុង​រដូវ​ក្តៅ​ Rio de Janeiro ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃទី​១៥​ មករា ២០១៧។