រូបភាពជុំវិញពិភពលោក ១៥ មករា ២០២០

សមាជិក​ម្នាក់​នៃ​អង្គការ Syrian Violet បីក្មេង​ប្រុស​រងរបួស​ម្នាក់នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​ការ​វាយប្រហារ​តាមអាកាស​របស់​រដ្ឋាភិបាលទៅលើផ្សារ​បន្លែក្នុង​ប្រទេស​ស៊ីរី​។

កូន​សត្វ​កង់ហ្គោរូដែល​បាត់បង់​ឪពុកម្តាយដោយសារ​គ្រោះថ្នាក់​ចរាចរ​ ឆ្កែ​ខាំ ភ្លើង​ឆេះ​ព្រៃ និង​គ្រោះរាំងស្ងួត ត្រូវ​បាន​គេដាក់​ក្នុង​កញ្ច្រែង​ នៅ​មន្ទីរពេទ្យសត្វព្រៃអូស្ត្រាលីក្នុង​ទីក្រុង Beerwah រដ្ឋ Queensland។

មន្ត្រីប៉ូលិស​និង​ប្រជាជន​ស្វែង​រក​សាកសព​ជនរងគ្រោះពី​ការ​បាក់ព្រិល​សង្កត់​ក្នុងភូមិ Doodnail ជ្រោះភ្នំ Neelum Valley តំបន់ Kashmir។

ប៉ូលិស​កូបកម្ម​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅកាន់បាតុករ​ប្រឆាំង​រដ្ឋាភិបាល អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​​អភិបាលធនាគារកណ្តាលលីបង់និង​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ទីក្រុង​ Beirut ប្រទេស​លីបង់ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២០។

សមាជិក​ម្នាក់​នៃ​ក្រុម​រំដោះ​គ្រឿផ្ទុះពិនិត្យ​មើល​ប្រអប់​មួយ​បន្ទាប់ពី​ត្រូវ​បាន​រកឃើញ​នៅ​ខាង​មុខទ្វារភោជនីយដ្ឋាន Koshe ទីក្រុង​ Amsterdam ប្រទេស​ហូឡង់។

អ្នក​ភូមិ​ម្នាក់ព្យាយាម​ចាប់​សត្វ​គោ​មួយ​ក្បាលអំឡុង​ពិធី​បុណ្យ​ផ្សាំង​គោ​នៅជាយក្រុង Madurai ភាគខាងត្បូង​រដ្ឋឥណ្ឌា Tamil Nadu។

សត្វក្ងាន​ប្រមូល​ផ្តុំ​នៅ​មាត់ទន្លេ Danube ក្នុងទីក្រុង Belgrade ប្រទេស​ស៊ែរប៊ី។

សត្វ​សេះ​ប្រទេស​អ៊ីស្លង់ឈរជាមួយ​គ្នា​ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។