​រូបភាព​ជុំវិញ​ពិភពលោក​ ១៤​ មករា​ ២០១៩

  • VOA English

ស្រ្តី​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ ដែល​អបអរសាទរ​ការ​ឈាន​ចូល​វ័យ​២០​ឆ្នាំ ជិះ​រថភ្លើង​ Roller Coaster នៅ​ឯ​សួន​កម្សាន្ត​ Toshimaen នៅ​ថ្ងៃ​បុណ្យ​ជាតិ Coming of Age Day នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

​យោធា​កូរ៉េខាងត្បូង​ពាក់​ម៉ាស​ការពារ​កម្ទេច​ធូលី​ដែល​បាន​បោកបក់​មក​ឧបទ្វីប​កូរ៉េ អំឡុងពេល​ពិធី​សាទរ​ការ​ចូល​ក្នុង​មន្ទីរ​ហ្វឹកហ្វឺន​យោធា​​នៅ​ក្រុង​ Nonsan។

សត្វ​លលក​មួយ​ក្បាល​ហើរ​កាត់​អ្នក​បួងសួង​ជនជាតិ​ឥណ្ឌា ខណៈ​ដែល​អ្នក​បួងសួង​រូបនេះ​កំពុង​ងូត​ទឹក​ទន្លេ​ Triveni Sangam ស្រប​ពេល​ដែល​មនុស្សម្នា​ប្រមូលផ្តុំ​គ្នា​សម្រាប់​ពិធី​បុណ្យ​ Kumbh Mela នៅ​ក្រុង​ Allahabad។

បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ដង​ផ្លូវ​ ដើម្បី​តវ៉ា​ពី​ការ​ឡើង​តម្លៃ​ប្រេង​នៅ​ក្រុង​ហារ៉ារេ ប្រទេស​ស៊ីមបាវ៉េ។ 

រូបថត​ពី​អាកាស​បង្ហាញ​ពី​អគារ​ខ្ពស់ៗ​ ផុស​ចេញ​ពី​អព្ទ​នៅ​ក្រុង Yangzhou ខេត្ត​ Jiangsu ប្រទេស​ចិន។ 

យោធា​ម្នាក់​កាន់​ស្ករ​សំឡី​​ពេល​កំពុង​ចុច​ទូរសព្ទ​ដៃ​ អំឡុងពេល​ពិធី​Big New Year Ball នៅ​ឯ​សាល​ Bolshoi Opera និង​មហោស្រព​ Ballet Theatre នៅ​ក្រុង​មីងស្គក៍​ ប្រទេស​បេឡារុស កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កម្ពុជា ឆ្នាំ​២០១៩។ 

ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការ​នេសាទ​ជា​លក្ខណៈ​សហគមន៍​​ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ Bhogali Bihu នៅ​ភូមិ​Panbari ប្រទេស​ឥណ្ឌា។ 

​អ្នក​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន Peugeot's លោក​ Sebastien Loeb និង​ដៃ​គូ​របស់​លោក​ នាង​ Daniel Elena ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ប្រណាំង​រថយន្ត Dakar Rally ​ដោយ​ចាប់​ផ្តើម​ពី​ក្រុង​ Arequipa ទៅ​ក្រុង​ San Juan de Marcona ប្រទេស​ពេរូ កាល​ពី​ថ្ងៃ​ទី១៣​ខែ​មករា ឆ្នាំ​២០១៩។

មនុស្ស​ទឹកកក​នៅ​ទីធ្លា​វិមាន​សភា​ ​Capitol Hill អំឡុងពេល​ព្យុះ​ទឹកកក​នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​មករា​ ឆ្នាំ​២០១៩។ 

ប្រិយមិត្ត​ម្នាក់​កំពុង​ធ្វើ​ឲ្យ​ត្រជាក់ខ្លួន​នៅ​អំឡុងពេល​ការ​ប្រកួត​ពានរង្វាន់​វាយ​តេន្នីស​ Australian Open នៅ​ក្រុង​ Melbourne។

ខ្លា​ឃ្មុំ​ផេនដា​ញី​មើល​ទៅ​នំ​ខេក​​ពេល​ខួប​កំណើត​របស់​វា​នៅ​សួន​សត្វ​ជាតិ​ ក្នុង​ក្រុង​កូឡាឡាំពួរ​ ប្រទេស​មាឡេស៊ី