រូបភាពជុំវិញពិភពលោក ១៣ មករា ២០២០

  • VOA English

បុរសម្នាក់ដើរលើផ្លូវមួយគ្របដណ្តប់ដោយផេះពីភ្នំភ្លើង Taal ដែលបានផ្ទុះ នៅក្រុង Talisay ខេត្ត Batangas ប្រទេសហ្វីលីពីន។ 

ចៅក្រមដែលមានពាក់សក់ និងរ៉ូបអំឡុងពេលពិធីសម្ពោធបើកសាលាក្រុងនៅក្រុងហុងកុង។ 

ក្មេងស្រីម្នាក់ព្យាយាមរត់ចេញពីហ្វូងសត្វកណ្តូបនៅកសិដ្ឋានមួយនៅជាយក្រុង Jijiga ក្នុងប្រទេសអេត្យូពី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។ 

ស្រ្តីស្លៀកក្នុងសម្លៀកបំពាក់ប្រពៃណីអបអរសាទរក្នុងពិធីបុណ្យខួបកំណើតចូលវ័យ ២០ឆ្នាំមួយក្នុងសួន Toshimaen នៅប្រទេសជប៉ុន។ 

រន្ទះបាញ់អំឡុងពេលមានការផ្ទុះភ្នំភ្លើង Taal កាលពីថ្ងៃទី១២ ខែមករា នៅខេត្ត Cavite ប្រទេសហ្វីលីពីន។ 

បុរសៗស្លៀកពាក់ជាតួអង្គ «Chlaeuse» ដែលដេញភាពចង្រៃចេញ ក្នុងពិធីបុណ្យ «Sylvesterchlausen» នៅភូមិ Urnaesch ប្រទេសស្វីស។ 

ស្រ្តីជនជាតិប៉ាឡេស្ទីនពីរនាក់ដើរទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យឆ្លងដែននៅក្រុង Hebron នៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ 

សត្វខ្លារិនមួយក្បាលដេកលើដីបន្ទាប់ពីត្រូវបានបាញ់នឹងថ្នាំសន្តំដោយឆ្មាំព្រៃ បន្ទាប់ពីខ្លារិននេះជាប់ក្នុងអន្ទាក់ដែកមួយនៅភូមិ Padampura រដ្ឋ Rajasthan ប្រទេសឥណ្ឌា។ 

សត្វអណ្តើកឈ្មោះ Goody ហាត់ហែលទឹកជាមួយនឹងជើងសិប្បនិមិត្ត ដែលជួយអណ្តើករងរបួសឲ្យអាចហែលឡើងវិញបាន នៅខេត្ត Phuket ប្រទេសថៃ។ 

រូបភាពពីផ្កាយរណប Maxar's WorldView បង្ហាញពីខ្សែភ្លើងឆេះព្រៃនៅក្រុង Eden រដ្ឋ New South Wales ប្រទេសអូស្រ្តាលី ថតកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។ 

រថភ្លើងក្រោមដីដែលជាប់ក្នុងផ្លូវលិចទឹកមួយនៅក្រុងញូវយ៉ក។