រូបភាពជុំវិញពិភពលោក ១១ មករា ២០១៧
រូបភាពផ្កាយនៅក្នុងអាកាសមួយឈ្មោះ IRAS 14348-1447 តាមការពិតគឺជាការរួមបញ្ចូលគ្នាដោយប្រព័ន្ធផ្កាយកាឡាក់ស៊ីពីរដែលសម្បូរដោយជាតិហ្គាស។ វាមានទីតាំងប្រហែល១ពាន់លានឆ្នាំពន្លឺឆ្ងាយពីយើង។ វាគឺជាឧទាហរណ៍អំពីផ្កាយដែលសម្បូរជាតិឧស្ម័នខ្លាំងបំផុតដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធផ្កាយកាឡាក់ស៊ីិដែលមានពន្លឺចែងចាំងខ្លាំង ចំណែកនៃវត្ថុលោហធាតុដែលចែងចាំងតាមប្រភេទនិងអស្ចារ្យ។ រូបភាពនេះត្រូវបានយកពីកាមេរ៉ាតាមដាន Hubble។
ស្លាកមួយដែលសរសេរថា «ផ្ទះជាកន្លែងណាដែលមានម្តាយ» ត្រូវបានគេចងទៅនឹងដើមឈើនៅជំរំជនភៀសខ្លួនភាគខាងជើងក្រុង Athens ប្រទេសក្រិក កាលពីថ្ងៃទី១០ មករា ២០១៧។
ប្រធានាធិបតីជាប់ឆ្នោត Donald Trump រួមជាមួយគ្រួសាររបស់លោកបានមកដល់ក្នុងសន្និសីទកាសែតមួយនៅក្នុងបន្ទប់រង់ចាំរបស់អគារ Trump Tower នៅបុរីញូវយ៉ក។
ស្រ្តីទី១ អ្នកស្រី Michelle Obama និងកូនស្រី Malia ឡើងទៅកាន់វេទិកាជាមួយប្រធានាធិបតីបារ៉ាក់ អូបាម៉ា រួមទាំងលោកអនុប្រធានាធិបតី Joe Biden និងភរិយា Jill Biden បន្ទាប់ពីលោកអូបាម៉ាបានបញ្ចប់សេចក្តីថ្លែងចុងក្រោយនៅសណ្ឋាគារ McCormick Place ទីក្រុង Chicago កាលពីថ្ងៃទី១០ មករា ២០១៧។
កងកម្លាំងតបតរបស់អ៊ីរ៉ាក់បាញ់កាំជ្រួចមីស៊ីលមួយទៅកាន់កងយោធាក្រុមរដ្ឋឥស្លាមអំឡុងពេលប្រយុទ្ធគ្នាមួយនៅស្រុក Somer ភាគខាងជើងក្រុង Mosul។
ផ្ទះដែលរចនាដោយឈើជាស៊ុមខាងក្រៅនៅ Roemerberg ឆ្លុះពីក្នុងទឹកនៅទីក្រុង Frankfurt ភាគកណ្តាលប្រទេសអាល្លឺម៉ង់។
អ្នកធ្វើការផ្នែកសង្គ្រោះឃើញនៅជិតមនុស្សដែលបានជាប់លើយានរ៉ូឡឺខូស្ទ័រ Arkham Asylum នៅសួន Warner Bros. សួនកម្សាន្តពិភពភាពយន្តនៅ Gold Coast ប្រទេសអូស្រ្តាលី។
សត្វក្ងោកមួយនៅក្នុងសួនកម្សាន្ត Jurong Bird ក្នុងប្រទេសសិង្ហបុរី។
ផ្លូវមួយពោរពេញដោយភក់ជ្រាំបន្ទាប់ពីដីបាក់បង្កដោយព្យុះមួយក្នុងភូមិនៃទីក្រុង Volcan ប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី១០ មករា ២០១៧។
កម្មករមា្នក់កំពុងរៀបធូបធំៗដើម្បីដាក់លក់ក្នុងការរៀបចំចូលឆ្នាំចិនថ្មីនៅទីក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១០ មករា ២០១៧។
ស្រ្តី Kashmiri ម្នាក់រង់ចាំខណដែលនាងកំពុងយកទឹកនៅជាយក្រុងប្រទេសឥណ្ឌាបន្ទាប់ពីការធ្លាក់ព្រិលក្នុងរដូវលើកតំបូង។