រូបភាព​ជុំវិញ​ពិភពលោក ០១ មករា ២០២០

កម្ទេច​ក្រដាស​បាន​ធ្លាក់​ចុះ​មក​នៅពេលកណ្តាលរាត្រី​នៅ Times Square ក្នុង​ការ​អបអរ​ឆ្នាំថ្មី​ក្នុង​ទីក្រុង​ញូវយ៉ក។

កាំជ្រួច​បាន​បំភ្លឺផ្ទៃមេឃ​នៅ​ក្លោងទ្វារ Arc de Triomphe អំឡុង​ការ​អបអរ​ស្វាគមន៍​ឆ្នាំថ្មី​តាម​ផ្លូវ Champs Elysees ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​០៣ ខែធ្នូ​ ឆ្នាំ២០១៩។

មនុស្ស​ម្នា​បាន​ដើរ​នៅ​ក្រោម​ការ​តុបតែង​សម្រាប់ឆ្នាំ​ថ្មី​និង​បុណ្យ​ណូអែលក្នុង​ទីក្រុង​ Podgorica ប្រទេស​ម៉ុងតេណេក្រូ។

កាំជ្រួច​បាន​ផ្ទុះ​ឡើង​នៅ​ London Eye ដើម្បី​អបអរ​ឆ្នាំថ្មី។

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ចូល​រួម​បាតុកម្ម​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ទាមទារ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​និង​កំណែទម្រង់​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន។

ក្រុម​យុទ្ធជន​គាំទ្រ​អ៊ីរ៉ង់​និង​អ្នក​គាំទ្រ​ពួកគេធ្វើ​បាតុកម្ម​នៅ​ខាងមុខស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ឈរ​យាម​នៅ​ខាងមុខ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​បាកដាដ​ប្រទេស​អ៊ីរ៉ាក់។

អគារ​ខូចខាត​ដោយសារ​ភ្លើង​ឆេះនៅភាគខាងកើត​ Gippsland ក្នុង​ទីក្រុង Sarsfield រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។