វិទ្យុ​របស់​អសប​បំពាន​បំរាម​របស់​រដ្ឋាភិបាល​ប្រទេស​កូឌីវ័រ​​លើ​ការ​ផ្សាយ​វិទ្យុ​​របស់​​ខ្លួន​

លោក​ប្រធានាធិបតី​​ Laurent Gbagbo នៃ​ប្រទេស​ កូឌីវ័រ​ ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០១១។

ទីក្រុង​ដាកា៖ ប្រធានាធិបតី​កាន់​អំណាច​បច្ចុប្បន្នរ​បស់​ប្រទេស​ កូឌីវ័រ ​បាន​ចេញ​បញ្ជា​ឲ្យ​អសប​ បញ្ឈប់​ការ​ផ្សាយ​វិទ្យុ​ក្នុង​ស្រុក ប៉ុន្ដែ ស្ថានីយ​វិទ្យុ​នៅ​តែ​បន្ដ​ការ​ផ្សព្វ​ផ្សាយ​តាម​រលក​វិទ្យុ ពី​ព្រោះ ​អសប ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​ទេ។

ក្រុម​ប្រឹក្សា​ជាតិ​សំរាប់​កិច្ចការ​គមនាគមន៍​ និងសំឡេង​ក្នុង​រូប​ភាព​របស់​លោក​ប្រធានាធិបតី​កាន់​អំណាច​នៅ​ក្នុង​ប្រទេស ​កូឌីវ័រ​ ឡូរង់ ​បាកបូ ​ ( Laurent Gbagbo ) ​បាន​ដក​ហូត​ចេញ​បណ្ណ​អនុញាត​ផ្សាយ​ព័ត៌មាន​របស់វិទ្យុ​ អសប ​ហើយ​អំពាវ​នាវ ​ឲ្យ​បេសកម្ម​ទាំង​ស្រុង ​របស់​អង្គការ នោះ​ចាក​ចេញ​ពី​ប្រទេស​ ​ពី​ព្រោះ​លោក​និយាយ​ថា​ អង្គការនោះ​បាត់បង់​ អព្យាក្រិត្យភាព​របស់​ខ្លួន បន្ទាប់​ពី​បាន​គាំ​ទ្រ​គូ​ប្រជែង​របស់​លោក​ ​គឺ​លោក​ អាឡាសាន ​អ៊ូវា​តា​រា ​(Alassane Ouattara) ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ កាល​ពី​ខែ​វិច្ឆិកា​។

ប៉ុន្ដែស្ថានីយ​វិទ្យុ ​FM ​នៅ​តែ​បន្ដ​ការ​ផ្សាយ​ព័ត៌​មាន​ទូ​ទាំង​ប្រទេស​ កូឌីវរ័​ដោយ​ប្រ​ងើយ​កន្ដើយ​ទៅ​នឹង​ការ​ហាម​ប្រាមរបស់រដ្ឋាភិបាល។ (Sylvain Semilinko)​ នាយក​វិទ្យុ ​អេហ្វ ​អិម​ និយាយ​ថា។

«មិន​ត្រឹម​តែ​មិន​ប្រាប់​យើង​ឲ្យ​ដឹង​តាម​ផ្លូវ​ការអំពីសេច​ក្ដី​សម្រេច​នោះ​ទេ ប៉ុន្ដែ​ ទី​ពីរ​ គឺ​យើង​ប្រតិបត្ដិការ​ក្នុង​រង្វង់​អាណត្ដិរបស់អសប​។​ អាណត្ដិ​នោះ​ បាន​អនុញាត​ឲ្យវិទ្យុ​របស់​ UNOCI ​បន្ដ​ការ​ផ្សាយ​វិទ្យុ​ កាល​ពី​ខែ​ធ្នូ​មុន ​ដោយក្រុម​ប្រឹក្សា​សន្ដិសុខ​»​។

នៅ​ក្នុង​សេចក្ដី​សម្ភាសន៍​ ជា​មូយ​វិទ្យុរបស់អសប ​លោក​ សេមិន​លិន​កូ​ (Seminlinko ) ថ្លែង​ថា ​លោក​ ​បាកបូ​ នឹង​មាន​ការ​លំបាក​នឹង​បង្ខំ​ឲ្យ​អនុវត្ដ​សេចក្ដី​សម្រេច​ចិត្ដ​នោះ​ ដើម្បី​បិទ​មាត់​ស្ថានីយ​វិទ្យុ​។

« អ​ស​ប​ ទទួល​ស្គាល់​តែ​លោក​ អាឡាសាន ​អ៊ូវ៉ា​តារា​ ​ថាជាប្រធានាធិបតីឈ្នះ​ឆ្នោតនៅ​ក្នុង​ប្រ​ទេស គូឌីវ័រ​ ហើយ​ម្យ៉ាង​ទៀត ​ឧបករណ៍​អង់​តែន​ផ្សាយ​វិទ្យុ​ ​ឋិត​នៅ​ក្នុង​រង្វង់​ដី​របស់​អសប ​ទូ​ទាំង​ប្រទេស ថែ​ទាំ​ដោយ​កង​កម្លាំង​ការ​ពារ​សន្ដិ​សុខរបស់អសប។ ​ហេតុ​ដូច្នេះ ​លោក​ បាកបូ ​នឹង​មាន​ការ​លំបាក​ នឹង​អនុវត្ដ​សេចក្ដី​សម្រេច​ចិត្ដ​របស់​លោក​ហើយ​»​។

គណ​កម្មាធិការ​ការពារ​អ្នក​កាសែត ​និយាយ​ថា ​លោកបាកបូ​ព្យា​យាម​បិទ​មាត់​បណ្ដាញ​ព័ត៌មាន​ឯករាជ​ដែល​ទិតៀន​លោក​ ដោយ​យក​ច្បាប់​មក​បិទ​បាំង​។ ​លោក ​សិមីលិនកូ​ ថ្លែង​ថា​ រដ្ឋាភិបាល​កាន់​អំណាច​ កាន់​តែ​ប្រើ​មធ្យោបាយ​សង្កត់​សង្កិន​ខ្លាំង​ឡើង​ៗ​ នៅ​ពេល​ដែល​វិបត្ដ​នយោបាយ​របស់​ប្រទេស​កូឌីវ័រ ​កាន់​តែ​ដុន​ដាប​ខ្លាំង។

«គេ​មិន​ចង់​បាន​សេរីភាព​ក្នុង​ការ​សំដែង​មតិ​ សេរីភាព​នៃ​សារព័ត៌មាន​ទេ ។​ គេ​មិន​ចង់​បាន​មតិ​ច្រើន​ទេ​។ ​ហេតុ​ដូច្នេះ​ហើយ​ គេ​ហាក់​ដូចជា​ធ្វើ​ការ​រឹត​បន្ដឹង​ទៅលើ​បណ្ដាញ​ព័ត៌មាន​។ ​កាល​ពី​ថ្ងៃ​មុន​ គេ​បាន​ប្ដូរ​ច្បាប់​សារព័ត៌មាន។​ គេ​ចង់​បិទ​សារព័ត៌មាន​ខ្លះ​។ គេ​បាន​ចាប់​ឃុំ​អ្នក​កាសែតជា​ច្រើន​នាក់។​ នេះហើយចជា​វាសនា​របស់​សារព័ត៌​មាន​នៅ​ក្នុង​ប្រទេស​ គូឌីវ័រ ពេលក្រោយការ​បោះឆ្នោត»​។

លោក ​(Gbagbo) និង​លោក (Ouattara) អ្នក​ទាំង​ពី​រទាម​ទារ​ឡើង​កាន់​តំណែង​ ​ជា​ប្រធានាធិបតី​ នៃប្រទេស​ គូឌីវ័រ​។ ​លោក ​បាកបូ​ ថ្លែង​ថា​លោក​បាន​ត្រូវ​ជាប់​ឆ្នោត​ឡើង​វិញ ​នៅ​ពេល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បដិសេធ​ជិត​ដល់​ទៅ ​១០ ​ភាគ​រយនៃ​សន្លឹក​ឆ្នោត​ ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ឆ្នោត​បន្លំ ។​គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត និង ​អសប​ និយាយថា ​លោក​ អ៊ូវ៉ា​តារា​ ជា​អ្នក​ឈ្នះ​ឆ្នោត។

មន្ដ្រី​មក​ពីសហភាព​អាហ្វ្រីក​បាន​ជួប​ពិភាក្សា ​ដាច់ដោយឡែក ​ជា​មួយ​មន្ដ្រី​ទាំង​ពីរ​នាក់​នោះ​ ក្នុង​សប្ដាហ៍​នេះ​ ហើយ​កំពុង​រៀប​ចំ​សរសេរ​សេចក្ដី​រាយការណ៍​មូយ ​សំរាប់​មេដឹក​នាំ​នៃប្រទេស(Burkina​ ​Faso), (Chad), (Mauritanie), ​អាហ្វ្រីក​ខាងត្បូង និង​ Tanzanie ​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​សហភាព​អាហ្វ្រិក សុំ​ឲ្យ​រក​មធ្យោ​បាយ​ដើម្បី​បញ្ចប់​វិបត្ដិ​ ឲ្យ​បានមុន​ដាច់​ខែ​នេះ​។

ប្រែ​សម្រួល​ដោយ​ អ៊ូ ធួក