រដ្ឋាភិបាល​កាន់​អំណាច​នៅ​កូតឌីវ័រ​បដិសេធ​បម្រាម​នាំ​កាកាវ​ចេញ

កម្មករ​​ប្រមូល​​​កាកាវ​​​នៅ​កំពង់ផែ​​អាប៊ីចាន់​នៃ​ប្រទេស​កូតឌីវ័រ។

ទីក្រុង​ ដាកា៖ រដ្ឋាភិបាល​ប្រទេស កូតឌីវ័រ ​ដែល​នៅក្នុង​តំណែង​នៅឡើយ និយាយ​ថា​នឹង​គ្មាន​ ការរអាក់​រអួល​ក្នុង​ការ​ផលិត​កាកាវ​ទេទោះជា​ អ្នកឈ្នះ​ក្នុង​ការបោះឆ្នោត ដែល អន្តរជាតិ​បាន​ទទួល​ស្គាល់​នោះ​បាន​អំពាវនាវ​ឲ្យ​មានការហាម​ទៅ​លើ​ការនាំ​ចេញ​កាកាវក្នុង​រយៈពេល​មួយ​ខែ​ក៏ដោយ។

ទោះជា​កាកាវ​ដែល​គេ​ម្រមូល​ផល​បាន​នៅ កូតឌីវ័រ សព្វថ្ងៃ ភាគច្រើន​បាន​ត្រូវ​គេ​បាន​លក់​ចេញ​ ទៅ ហើយ​ក្តី​ក៏ការគំរាម​បែប​ណា មួយ​ទៅលើ​ការផលិត​កាកាវ ក្នុង​ប្រទេស​ផលិត​កាកាវ​ធំ ជាង​គេ​ក្នុង​ពិភពលោក​នេះ ជា​ការប៉ះពាល់​ធ្ងន់មួយ​ជា​សកល។

តម្លៃ​កាកាវ​ឡើង​ខ្ពស់ខ្លាំង ក្នុង​ជិត ៣០​ឆ្នាំនេះ ក្រោយ​ពី ​លោក​អាឡាសាន វ៉ាត់តារ៉ា (Alassane Outtara) អតីត​នាយក​រដ្ឋមន្ត្រី ជា អ្នកជាប់ឆ្នោត​ដែល​អ.ស.ប​បាន ទទួល​ស្គាល់​នោះ​បាន​ប្រកាសហាម​មិន​ឲ្យ​នាំចេញ កាកាវមក។

ក្រុមហ៊ុន​ Cargill ជា​ក្រុមហ៊ុន​កសិកម្ម សហរដ្ឋ​អាមេរិក​ដែល​ធម្មតា​ទិញ កាកាវ​ពី ប្រទស​កូតឌីវ័រ ប្រមាណ​១៥% បាន ផ្អាកការទិញ​របស់​ខ្លួន តម្រូវ​ទៅ តាម​ការ​ហាម​នោះ។ ក្រុម​អ្នកទិញ កាកាវ​អន្តរជាតិ ​និយាយថា​វិបត្តិ​នយោបាយ​ប្រទេស​កូតឌីវ័រ បាន​បង្កើត បរិកាស​ឲ្យ​ដក​បទពិសោធ មួយ។

រដ្ឋាភិបាល​លោក​បាក់បូ​ដែល​នៅ ក្នុង​តំណែង​នៅឡើយ ​និយាយ​ថា​លោក​វ៉ាត់តារ៉ា គ្មាន​អំណាច​អ្វី​លើ​ការនាំ​ចេញ​កាកាវ​ទេហើយ​ការអំពាវនាវ​របស់​លោក​ហាម​មិន​ឲ្យ​នាំ ចេញ​កាកាវ​ គ្មាន​ឥទ្ធិពល​អ្វី​ទេ​លើ​ការផលិត​កាកាវ។​ក្នុង​ការប្រជុំ ជាមួយ​អ្នកទិញ​កាកាវ ប្រធាន សហករណ៍ កាកាវ​នៅ កូតឌីវ័រ​លោក​ហ្ស៊ីប៊ែ អាណូ(Gilbert Ano) ថ្លែង​ថាគ្មាន​ការរអាក់រអួល​អ្វី ទេ​ក្នុង​ការនាំ​ចេញ​កាកាវ។

«លោក អាណូ ថ្លែង​ថាកូតឌីវ័រ មាន​ប្រធានាធិបតី​ជាប់ឆ្នោតមួយ​រូប​ដែលមាន​ពិធី សម្ពោធ​ចូល​កាន់​តំណែង ហើយ​ដែល​បាន​តែងតាំង​រដ្ឋាភិបាល​មួយ។ ​រដ្ឋាភិបាល​នេះ​កំពុង​ធ្វើការ ដូច្នេះ លោក​និយាយថា គ្មាន​នរណា​អាច បញ្ជូន​សារ​លិខិត បញ្ជារ​ទៅ ក្រុមប្រឹក្សា​នោះ​ឲ្យ​ធ្វើ​អ្វី​បានទេ»។

លោក អាណូ ថ្លែង​ថាតាម​ការហាមប្រាម​របស់​លោក វ៉ាត់តារ៉ា ​គឺធ្វើ​ឲ្យ​អ្នកនាំ កាកាវ​ចេញ ខាតបង់​ធ្ងន់។

«លោក​ថ្លែង​ថា​បើ​អ្នកនាំ កាកាវ​ចេញ​មាន​កាកាវ​៣សែន​តោន ​ដែល​ជា​ទឹក​ប្រាក់ ​ប្រមាន​៩រយ​លាន​ដុល្លារ​នោះតើ​អ្នក​នាំ កាកាវ​ចេញ អាច​ធ្វើ​យ៉ាង​ណាបាន​៩​រយ​លាន​ដុល្លារ។ ​លោក​អាណូ​សួរ​ថា​បើ​អ្នក​ទាំង​នោះ មិន​អាច​បន្តនាំ​កាកាវ​ ចេញ​បាន​នោះ?»

លោក​ដេសៀ ដាឡូ (Desire Dalo) រដ្ឋមន្រ្តីសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ របស់​លោក បាក់បូ ថ្លែង​ថា កិច្ចការ​មាន​ដំណើរការ​ទៅជាធម្មតា​នៅ​កូតឌីវ័រ។

កិច្ចខំ​ប្រឹង​ប្រែង​ផ្នែក​ការទូត ​មិន​បាន​សម្រេច​ទេក្នុង​ការបញ្ចប់ការប្រឈមមុខ​គ្នា​រវាង​ប្រធានាធិបតី ​ប្រជែង​តំណែង​គ្នា​នោះ​ដែល​លោក​បាក់បូ ​បាន​បដិសេធ លោក​នាយក​រដ្ឋ​មន្ត្រី កេនយ៉ា គឺ​ លោក រ៉េលឡា អូឌីងហ្កា (Raila Odinga) ជា​អាជ្ញា​កណ្តាល​របស់ សហភាព អាហ្វ្រិ​កនោះដោយ​លោក និយាយ​ថា​ លោក​អូឌីងហ្កា បាន​កាន់​ជើង​លោក​វ៉ាត់តារ៉ា៕