អ៊ីតាលី​បន្តឹង​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​ខណៈ​ជន​ចំណាក​ស្រុក​មក​ដល់​កាន់​តែ​ច្រើន

  • Henry Ridgwell

Your browser doesn’t support HTML5

រដ្ឋាភិបាល​អ៊ីតាលី​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៨ ខែ​កញ្ញា បាន​អនុម័ត​វិធានការ​​នានា​​ដើម្បី​​ស្ថាបនា​មណ្ឌល​ឃុំឃាំង​ជន​ចំណាកស្រុក និង​ដែល​អនុញ្ញាត​ឱ្យ​បញ្ជូន​ចេញ​វិញ​ភ្លាមៗ​នូវ​ជន​ទាំង​ឡាយ​ដែល​សុំ​សិទ្ធិ​ជ្រកកោន​មិន​បាន​សម្រេច។ ប្រទេស​អ៊ីតាលី​កំពុង​ប្រឈម​នឹង​កំណើន​យ៉ាង​ខ្លាំង​របស់​ក្រុម​ជន​ចំណាកស្រុក​ដែល​បាន​មក​ដល់​កោះ Lampedusa ដ៏​តូច​របស់​ខ្លួន​នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ គ្រាន់​តែ​នៅ​ឆ្នាំ​នេះ មនុស្ស​ជាង​២.០០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ដំណើរ​ដ៏​គ្រោះថ្នាក់​ឆ្លង​សមុទ្រ​ពី​ទ្វីប​អាហ្វ្រិក​មក​កាន់​ទ្វីប​អឺរ៉ុប។​ នេះ​បើ​យោង​តាម​អង្គការ​សហ​ប្រជាជាតិ។ លោក Henry Ridgwell ជូន​សេចក្តី​រាយការណ៍​ពី​ទី​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។ អ្នកស្រី ហុង ចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕​​