ពលរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីនរៀបរាប់ពីរឿងរ៉ាវនៃការធ្វើចំណាកស្រុកបន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា

Your browser doesn’t support HTML5

ការវាយប្រហារភេរវកម្មនៅថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់បានបណ្តេញជនជាតិអ៊ីស្រាអែលចេញពីសហគមន៍របស់ពួកគេនៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា។ កម្មករប៉ាឡេស្ទីនដែលមានការងារធ្វើនៅអ៊ីស្រាអែលមិនមានកន្លែងណាទៅរកការងារធ្វើបានទេ។ អ្នកស្រី Celia Mendoza នៃ VOA រាយការណ៍ពីទីក្រុងហ្ស៊េរុយសាឡិមខាងកើត ប្រទេសអ៊ីស្រាអែល អំពីដំណើររបស់បុរស ២ នាក់ ដែលធ្វើចំណាកស្រុកដោយសារជម្លោះនេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕