យោធា​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​នឹង​ចាប់​ផ្តើម​ជ្រើសរើស​បុរស​ជ្វីហ្វ​កាន់​​សាសនា​គ្រិស្តអូស្សូដក់​តឹងរ៉ឹង​ចូល​បម្រើ​កងទ័ព

ប៉ូលិស​អ៊ីស្រាអែល​បំបែក​បុរស​ជនជាតិ​ជ្វីហ្វ​​កាន់សាសនា​គ្រិស្ត​អូស្សូដក់ដែល​បាន​បិទ​ផ្លូវហាយវ៉េ​អំឡុងបាតុកម្ម​មួយ​ប្រឆាំង​នឹងការ​ជ្រើសរើស​កងទ័ព​នៅ​ក្បែរ​ទីក្រុង Tel Aviv, កាលពីថ្ងៃទី​១៦ កក្កដា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​និយាយ​ថា​ ខ្លួន​នឹង​ចាប់ផ្តើម​ផ្ញើ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការជ្រើសរើស​កងទ័ព​ទៅក្រុម​បុរសៗជ្វីហ្វកាន់សាសនា​គ្រិស្ត​អូស្សូដក់​តឹងរ៉ឹង​នៅ​ថ្ងៃអាទិត្យ។

ជំហាន​នេះ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​Benjamin Netanyahu ​មាន​អស្ថិរភាព។

ក្រុម​បុរស​រាប់រយ​នាក់​បាន​តវ៉ា​បន្ទាប់ពី​ការប្រកាស​នេះ។ ចំណាត់​ការនេះ​គឺ​ធ្វើតាម​ដីកា​របស់​តុលាការ​កំពូល​លើ​ក្រុម​បុរស​វ័យ​ក្មេង​បដិបត្តិ​សាសនាឱ្យ​ចាប់ផ្តើម​ចុះឈ្មោះ​ចូល​បម្រើ​យោធា។

នៅ​ក្រោម​ការរៀបចំ​នយោបាយ​ដ៏យូរ​អង្វែង​មក​ហើយ​គឺ​ក្រុម​ បុរសដែល​បដិបត្តិ​សាសនា​យ៉ាង​តឹងរ៉ឹង​ត្រូវ​បាន​លើកលែង​ពី​កំណែន​យោធា​ ដែល​ជា​កាតព្វកិច្ច​សម្រាប់​បុរស​ជ្វីហ្វ​ភាគច្រើន។

ប្រព័ន្ធ​នេះ​បាន​បង្កើត​ការអាក់អន់ចិត្ត​យ៉ាងទូលំ​ទូលាយ​ក្នុង​ចំណោម​សាធារណជន​ទូទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ ជាពិសេស​បន្ទាប់ពី​សង្គ្រាម​ជាង​ប្រាំបួន​ខែ​ប្រឆាំង​នឹង​ពួកសកម្ម​ប្រយុទ្ធ​ហាម៉ាស​នៅ​ហ្កាហ្សា។ តុលាការ​បាន​សម្រេច​ថា ​ប្រព័ន្ធ​លើក​លែង​នេះ​មាន​ការ​រើសអើង៕