កម្រង​រូបភាព VOA៖ ពលរដ្ឋ​អ៊ីរ៉ាក់​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត

បុរស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​ដែល​មាន​ជាប់​ទឹក​ខ្មៅ​ បន្ទាប់​ពី​បោះឆ្នោត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Khazir ខាង​កើត​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

ស្ត្រីៗ​ឈរ​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ស្ថានីយ​បោះឆ្នោត​ Khazir Camp ខាង​កើត​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

ស្ត្រី​ម្នាក់​បង្ហាញ​ម្រាម​ដៃ​ដែល​មាន​ប្រឡាក់​ទឹក​ខ្មៅ បន្ទាប់​ពី​បោះឆ្នោត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Khazir ខាង​កើត​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

មនុស្ស​ម្នា​ឈរ​តម្រង់​ជួរ ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​យាម​តំបន់​នោះ​ នៅ​ខាង​ក្រៅ​ស្ថានីយ​បោះឆ្នោត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Khazir ខាង​កើត​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

អ៊ីរ៉ាក់​ប្រើប្រាស់​ប្រអប់​បោះឆ្នោត​អេឡិចត្រូនិច​ថ្មី​ និង​កាត​បោះឆ្នោត​ថ្មី ដើម្បី​ការពារ​ការ​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ទី១ ចាប់​តាំង​ពី​ពេល​ដែល​ក្រុម​រដ្ឋ​ឥស្លាម​បរាជ័យ​ នៅ​ក្នុង​ក្រុង Irbil តំបន់ Kurdistan ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

លទ្ធផល​បឋម​បង្ហាញ​ថា ចំនួន​អ្នក​បោះឆ្នោត​មាន​ចំនួន​តិច ដែល​ឆ្លុះបញ្ចាំង​ពី​ការ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​រដ្ឋាភិបាល​ បន្ទាប់​ពី​មាន​បញ្ហា​ពុករលួយ សង្គ្រាម​ និង​វិបត្តិ​សេដ្ឋកិច្ច​អស់​រយៈពេល​រាប់​ទសវត្សរ៍ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Irbil តំបន់ Kurdistan ប្រទេស​អ៊ីរ៉ាក់។

លោក Jalel Ibrahim បាន​ធ្វើ​ជា​អ្នក​អង្កេតការណ៍​បោះឆ្នោត​អ៊ីរ៉ាក់​ចាប់​តាំង​ពី​ឆ្នា១៩៩១​មក។ លោក​បាន​និយាយ​ថា វិធានការ​កុំ​ឲ្យ​មាន​ការ​បន្លំ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​អ៊ីរ៉ាក់ កន្លែង​ដែល​គណបក្ស​នយោបាយ​ជារឿយៗ​មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​សាសនា​ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Irbil តំបន់ Kurdistan ប្រទេស​អ៊ីរ៉ាក់។

អ្នក​បោះឆ្នោត​មួយ​ចំនួន​បាន​និយាយ​ថា ទោះ​ណា​មាន​ការ​បែងចែក​សាសនា​ក៏​ដោយ ពួកគេ​សង្ឃឹម​ថា រដ្ឋាភិបាល​ដែល​បង្កើត​ក្រោយ​ក្រុម​រដ្ឋ​ឥស្លាម​បរាជ័យ នឹង​នាំ​មក​នូវ​ការ​រួបរួម​គ្នា និង​សន្តិភាព កាលពី​ថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Irbil តំបន់ Kurdistan ប្រទេស​អ៊ីរ៉ាក់។

នាង Payman Salih កូនស្រីៗ​របស់​នាង និង​ស្វាមី​របស់​នាង​គឺ​លោក Sanger Abuzaid បាន​និយាយ​ថា ពួកគេ​សង្ឃឹម​ថា ការ​បោះឆ្នោត​នេះ​នឹង​ក្លាយ​ជា​សញ្ញា​នៃ​ការ​ផ្លាស់ប្តូរ​ភ្លាមៗ​នៅ​ក្នុង​គោលនយោបាយ​រដ្ឋាភិបាល​ដែល​ជះឥទ្ធិពល​លើ​តំបន់​របស់​ពួកគេ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Irbil តំបន់ Kurdistan ប្រទេស​អ៊ីរ៉ាក់។

ស្ត្រី​ចំណាស់​ម្នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង Sulaymaniya តំបន់ Kurdistan ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

អ្នក​តាមដាន​នយោបាយ​ត្រូវ​បាន​គេ​ថត​បាន​នៅ​ស្ថានីយ​បោះឆ្នោត Shirin នៅ​ក្នុង​ក្រុង Sulaymaniya តំបន់ Kurdistan ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។